នៅវេលាម៉ោង៧យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០ ១៥ ខ្យល់កន្ត្រាក់មួយមេបានធ្វើអោយផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ប៉ើងនិងដួលរលំ នៅក្នុងភូមិជ្រៃកោងលិច និងជ្រៃកោកើត ឃុំខ្នាឆ្មា ស្រុកសាមគ្គីមាជ័យ។ នគរបាលប៉ុស្តិរដ្ឋបាលឃុំខ្នាឆ្មា បាននិយាយអោយនៅព្រឹកថ្ងៃទិ០៨ ខែមេសា ឆ្នាំ២០១៥នេះថា៖ ប្រជាពលរដ្ឋទាំង៣គ្រួសារដែលរងគ្រោះរលំផ្ទះដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្ទាក់ខាងលើនេះ មានឈ្មោះ ១.ឈ្មោះ រិទ្ធ ខុន ភេទប្រុសអាយុ៤៤ឆ្នាំ ២.ឈ្មោះ ប៉ាល់ តុន អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ គាត់ទាំង២គ្រួសារនេះរស់នៅក្នុងភូមិជ្រៃកោងលិច និង៣. ឈ្មោះ ញឹក សឿង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិជ្រៃកោងកើត។
នគរបាលប៉ុស្តិបានអោយដឹងទៀតថា៖ខ្យល់ព្យុះកន្ទ្រាក់និងភ្លៀងរលឹនេះ បានបោកបក់មកចំភូមិ និងផ្ទះប្រជាពលរដ្ឋរងគ្រោះប្រមាណ១៥នាទីតែប៉ុណ្ណោះ ដែលនៅក្នុងហេតុការណ៍បានបង្កអោយមានការខូតខាតទ្រព្យសម្បត្តិក្នងផ្ទះមួយចំនួនធំ និងខូចម៉ូតូគុប៩០មួយគ្រឿងដោយសារផ្ទះរលំកិនពីលើ និងមិនបង្កអោយមានអ្នណារងបួសឡើយ
ព្រោះថា នៅពេលខ្យល់កន្ទ្រាក់ខ្លាំងពួកគាត់បាននាំគ្នាចុះមកដីអស់ទៅហើយ ទើបផ្ទះប៉ើង និងដួលរលំ។ប្រជាពលរដ្ឋបាននិយាយអោយដឹងថា៖មកដល់ម៉ោង៧ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋរងគ្រោះមិនទាន់ទទួលបានអំណោយសង្គ្រោះពីខាងណានៅឡើយទេ ដែលពេលនេះអ្នកស្រុកក្នុងភូមិកំពុងជួយជួសជុលផ្ទះខូចខាតទាំង៣ខ្នងនេះ ៕



































