មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ការី បុក​ម៉ូតូ​ពីក្រោយ​

0

​ ​
​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៥ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​២​រងរបួស​ស្រាល នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង ពេល​រថយន្ត​មួយគ្រឿង បើក​ជែង​មិន​ផុត ក៏​ទៅបុក​ម៉ូតូ​ជិៈ​គ្នា​៣​នាក់​ពីក្រោយ​ពេញទំហឹង ។ ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលា​វិទ្យាល័យ ក្រុង​កំពង់ឆ្នាំង ស្ថិតក្នុង​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​​ ​មន្ត្រីនគរបាល​ចរ​ណ៏ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា បុរស​រងរបួស​ធ្ងន់​មានឈ្មោះ វឹ​ម ផា អាយុ​៣៣​ឆ្នាំ ចំណែក​អ្នករងរបួស​ស្រាល មានឈ្មោះ វឹ​ម ផាត អាយុ​៦០​ឆ្នាំ (​ជា​ឪពុក​របស់​ឈ្មោះ វឹ​ម ផា ) និង​ម្នាក់ទៀត​ឈ្មោះ ម៉ៅ ម៉េង អាយុ​៣៦​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។
​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ បាន​ជិៈ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ឌ្រី​ម ព​ណ៏​ខ្មៅ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច​DSC06780វិទ្យាល័យ ក្រុង​កំពង់ឆ្នាំង ស្រាប់​តែមាន​រថយន្ត​កា​ម​រី​គូ​ច​ស្វិត​មួយគ្រឿង ព​ណ៏​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9122 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បើក​មកពី​ក្រោយ​ម៉ូតូ​ជនរងគ្រោះ បាន​ព្យាយាម​បើក​ជែង​វ៉ា​ម៉ូតូ តែ​វ៉ា​មិន​ផុត ព្រោះ​មាន​ឧបសគ្គ​មកពី​ខាងមុខ ក៏​ងាក​ចូលក្នុង​វិញ ទៅបុក​ម៉ូតូ​ពីក្រោយ​តែម្តង ពេលនោះ​ជនរងគ្រោះ​ឈ្មោះ វឹ​ម ផា ដែល​ជិៈ​ពីក្រោយ​គេ បាន​ប៉ើង​ធ្លាក់​លើ​កាបូ និង​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត រួច​បាន​ធ្លាក់​បោក​មក​ដី រងរបួស​DSC06782ធ្ងន់ ចំណែក​២​នាក់​ទៀត បាន​រងរបួស​ស្រាល ។ក្រោយ​កើតហេតុ រថយន្ត​បង្ករ​បាន​បើក​រត់គេច យកទៅ​លាក់ទុក​កន្លែង​ជាង​ជួសជុល​រថយន្ត មួយកន្លែង​ដែល​ស្ថិតក្នុង​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ រួច​អ្នកបើកបរ បាន​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត ឯ​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល នាំមក​កាន់​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង ដើម្បី​ទុក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕DSC06775 DSC06777