បែក​ថ្នាំ​ចាប់​កូនស្រី​អាយុ​ជាង​មួយ​ខួប​បង្ខាំង​ក្នុងផ្ទះ​គំរាម​ចាក់​សាំង​ដុត​

0

​​​​ បាត់ដំបង​:​មានការភ្ងា​ក់​ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​និង​កងកំលាំង​នគរបាល ដោយសារ​តែមាន​បុរស​ម្នាក់​ដែល​រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​បាន​ចាប់​កូនស្រី​របស់ខ្លួន​ដែល​ទើបតែ​មាន​អាយុ​ជាង​មួយ​ខួប​ចូល​សំងំ​បិទទ្វារ​នៅ​ក្នុងផ្ទះ ដោយ​គំរាម​ទៅ​ម្តាយ​ថា​នឹង​ចាក់​សាំង​ដុត​សំលាប់ខ្លួន​ជាមួយនឹង​កូន​កាលពី​ម៉ោង​11​ថ្ងៃត្រង់​នា​ថ្ងៃទី​8-4-15 ហើយ​រហូតមក​ទល់នឹង​ម៉ោង​3​រសៀល​គឺ​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​។​​​​​​​​នៅក្នុង​ខណ​:​នោះ​ផងដែរ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​របស់លោក​ព្រះរាជអាជ្ញា​នួន សាន​លោកស្នងការ​រង​ជេ​ត វណ្ណ​នី ព្រមទាំង​កំលាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​ផង​បាន​ចុះទៅ​ចំនុច​ខាងលើ​ក្នុង​គោលបំនង​ចរចារ​រក​ដំណោះស្រាយ​អោយ​បុរស​រូបនេះ​បើកទ្វារ​ដើម្បី​យក​កូនតូច​នោះ​ចេញមកក្រៅ​។​ស្ថិតក្នុង​សភាព​ទឹកភ្នែក​រលីងរលោង អ្នកស្រី​សៀង ហ៊ាន អាយុ​61​ឆ្នាំ​ត្រូវជា​ម្តាយ​របស់​ជនបង្ក បាន​រៀបរាប់ថា កូនប្រុស​របស់គាត់​មាន​ប្រពន្ធ​ចំនួន​ពីរ​នាក់​មកហើយ ហើយ​ម្នាក់ៗ​សុទ្ធតែ​រត់ចោល​វា​ទាំងអស់​ដោយសារតែ​មិនអាច​រួមរស់​នៅ​ជាមួយគ្នា​បាន មូលហេតុ​កូន​របស់គាត់​បាន​ប្រើប្រាគ្រឿងញៀន​រហូត​ស្ទើរតែ​បែក​ទៅហើយ ថែមទាំង​វាយ​ធ្វើបាប​ប្រពន្ធ​ទៀត​។​អ្នកស្រី​បាន​បន្តថា ប្រពន្ធ​ទី​ពីរ​របស់​វា​គឺ​ទ​ផ​ប​តែ​ចុះចេញ​ប្រហែល​ជាង​មួយខែ​នេះ​ដោយ​នាង​បាន​យក​កូនស្រី​ដែលមាន​អាយុ​ជាង​មួយ​ខួប​ទៅជា​មួយ​ផង បញ្ហា​នេះហើយ​ដែល​វា​ចាប់ផ្តើម​រករឿង​គាត់​យ៉ាimageខ្លាំង ដោយបាន​ដេញ​គាត់​អោយ​ទៅយក​កូនស្រី​នោះមក​វិញ​រហូត​វា​ហ៊ាន​ទាញ​ញញួរ​រក​វាយ​
ក្បាល​របស់គាត់​ថែមទៀត នៅ​ទីបំផុត​គាត់​ក៏បាន​ទៅយក​កូន​នោះ​មកវិញ ប៉ុន្តែ​អ្វីៗ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះទេ គឺ​វា​នៅតែ​រករឿង​ដដែល ហើយ​នៅ​ថ្ងៃកើតហេតុ​នេះ​វា​បាន​កញ្ឆក់​កូនស្រី​ពី​ដៃ​របស់​អ្នកស្រី​រត់ឡើង​ទៅលើផ្ទះ​ដោយបាន​បិទទ្វារ​ដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង នៅក្នុង​នោះដែរ​វា​បាន​ត្រៀម​នូវ​ដប​សាំង​ចំនួន​កន្លះ​លីត្រ ញញួរ​មួយ ដែក​ស្បែង​មួយ​ដើម កូនកាំបិត​មួយ ដោយ​គំរាម​សំលាប់ខ្លួន​ជាមួយនឹង​កូនស្រី​ដ៏​តូច​នោះ​ក្នុង​វិធី​ចាក់​សាំង​ដុត​។​
ដោយមាន​ការភ័យខ្លាច ស្ត្រី​ជា​ម្តាយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​រហូត​ផ្អើល​ទាំង​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​ពេញ​ពីមុខ​ផ្ទះ នៅពេល​នោះដែរ​ទាំង​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​សមត្ថកិច្ច​បា​ន​រិះរក​វិធី ដើម្បី​រំដោះ​កូនតូច​នោះ​អោយបាន​ចេញមក​ខាងក្រៅ​ប៉ុន្តែ​គ្មាន​ប្រយោជន៍​ដោយសារតែ​ជននេះ​មិន​ព្រម​បើកទ្វារ​ជាដាច់ខាត ដោយមាន​ការព្រួយបារម្ភ​ចំពោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ក៏បាន​ចេញមក​ចត​ក្បែ​ចំនុចកើតហេតុ​ដើម្បី​ត្រៀមលក្ខណ​:​ដែរ​។​ទីបំផុត ប្រហែល​ជា​ម៉ោង​3​រសៀល​លោកស្នងការ​បាន​បញ្ជា​អោយ​ដក​កំលាំង​ចេញ​អោយអស​ល​សិន​ដោយ​គ្រាន់តែ​ទុក​កំលាំង​បង្កប់​តែប៉ុណ្ណោះ​រង់ចាំ​ឃាត់ខ្លួន​ខណ​:​ដែល​ជននេះ​បើកទ្វារ​ចេញមកក្រៅ​ជននេះ​មានឈ្មោះ​ប៊ួ រ័ត្ន​សំណាង ហៅ​ទៀង អាយុ​31​ឆ្នាំ ជា​ជន​ញៀន​ថ្នាំ​រហូត​បែក​ទៅហើយ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ត្រៀមខ្លួន​ក្បែៗ​ចំនុច​នោះ​នៅឡើយ​រង់ចាំ​ឱកាស​ហុច​អោយ​៕