កំពង់ធំ= កាល ពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅសាលាស្រុកស្ទោង បានធ្វើពិធីប្រកាសតែងតាំង អភិបាលរងស្រុកស្ទោង ក្រោមអធិតីភាព ឯឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ លោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ព្រមទាំងមន្ដ្រីនានាមកពីមន្ទីរជុំវិញស្រុក
ស្ទោង រួមជាមួយសមត្ថកិច្ចទាំង៣ប្រភេទ ចួលរួមផងដែរ សរុប ៨០នាក់។
លោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានអានសន្ទរកថាស្វាគមន៍ និងធ្វើសេចក្ដីរាយការណ៍សង្ខេប ពាក់ព័ន្ធទៅនិងសភាពការណ៍ ក្នុងស្រុកស្ទោងដែលជាបញ្ញាចោតក្នុងការរឹតបន្តឹង ផ្នែកសន្ដិសុខ ការពារភូមិឃុំមាន សុវត្ថិភាព ទាំង៩ចំនុច ជូនប្រជាពលរដ្នជាធំនិង ការរីកចំរើន នូវវិស័យសេដ្នកិច្ចនានាដែលកំពុងតែរីកចំរើនឡើង ព្រមទាំងលទ្ធផលការងារដែលល្អប្រសើរកន្លងមកនិង ឧបសគ្គខ្លះៗដែលកើតមានឡើងដែលប្រឈមមុខកំពុងតែដោះស្រាយបន្ដ។
លោក សួគ៍ ច័ន្ទតារា នាយករង ទីចាត់ការធនធានមនុស្ស បានអានសេចក្ដីប្រកាសតែងតាំងមន្ដ្រីរាជការ ដែលចេញដោយ ឧបនាយករដ្នមន្ដ្រី រដ្នមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានប្រកាសតែងតាំង លោកស្រី ហុង ឡាំងហ៊ាង ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកស្ទោង ចាប់ពីថ្ងៃប្រកាសនេះតទៅ បន្ទាប់មក ឯឧត្តម សោម សុផាត អភិបាលរងខេត្ត បានប្រគល់ជូននូវ ប្រកាសក្រសួងមហាផ្ទៃ ដល់លោក ស្រី ហុង ឡាំងហ៊ាង ជាអភិបាលរងស្រុកស្ទោង ។

លោកស្រី ហ៊ុង ឡាំងហ៊ាង បាននូវការប្ដេជ្ញាចិត្ត ១ ការសាមគ្គីគ្នាដោយកចិត្តទុកដាក់ក្នុង កិច្ចការងារអោយទទួលបាន នូវលទ្ធផលល្អប្រសើរគ្រប់ការងារ ,២ អនុវត្តន៍ច្បាប់ការងាររបស់ក្រសួងមហាផ្ទៃដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ន , ៣ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណះ ការពារភូមិឃុំមាន សុវត្ថិភាពទាំង ៩ចំនុច ដើម្បីភាពសុខសាន្ដ របស់ប្រជាពលរដ្ន។

ឯឧត្តម សោម សុផាត បានមានប្រសាសន៍សំណេះសំណាល ជាមួយមន្ដ្រីរាជការ ព្រមទាំងកោត សសើរ និងផ្ដាំផ្ញើរ អោយ មានកាសាមគ្គីគ្នាសហការគ្នាផ្ទៃក្នុងអោយបានល្អ ចេះ យោគយល់ អធ្យាស្រ័យគ្នា រួមគ្នាដោះស្រាយ គ្រប់កិច្ចការងារផ្សេងៗ ព្រមទាំងសង្កត់ធ្ងន់លើការរឹតបន្តឹងផ្នែកសន្ដិសុខ សុវត្ថិភាពបន្ថែមទៀត ដើម្បីអោយស្រុកស្ទោង ទទួលបាន នូវ ភាពរីកចំរើន ទាំង ផ្នែកសន្តិសុខសុវត្ថិភាព ទាំងផ្នែកសេដ្នកិច្ច៕






































