​​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​

0

សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ ០៥​រោជ ខែ ចែ​ត្រ ឆ្នាំមមី ឆ​ស័​ក្ត ព​.​ស ២៥៥៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ប្រោះ​ព្រហ្ម លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្តស័ក ព​.​ស​២៥៥៩ ក្នុង​គោលបំណង សុំ​នៅ​ពរជ័យ សិរី​សួស្តី​គ្រប់ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី សុំ​ជួយ​ដល់​ឯកឧត្តម លោកជំទាវ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត​សៀមរាប អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ឲ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ទទួលបាន​ជោគជ័យ បន្ថែមទៀត​នៅ​គ្រប់​ភារកិច្ច​របស់ខ្លួន​។​ក្នុង​ពិធីសូត្រមន្ត ប្រោះ​ព្រហ្ម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ បាន​ប្រ​ព្រឺ​ត្ត​ទៅ​ក្រោម​វត្តមាន​របស់លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ស្នងការ មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត បានធ្វើ​ពិធីបួងសួង និង សូមពរ​ជ័យ​សិរី​មង្គល​ពី​ទេវ​ត្តា​ឆ្នាំ​ថ្មី ក្នុងការ​ប្រកបការងា​រ​ជូន​ជាតិ​មាតុភូមិDSC_0025 ឲ្យ​មានការ​អភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​នា​ឆ្នាំ​ថ្មី​នេះ ។​ក្នុង​ពិធីសូត្រមន្ត ប្រោះ​ព្រហ្ម លើករាសី​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង ប្រពៃណី​ព្រះពុទ្ធសាសនា នៃ​កម្មវិធី​បៀ​ប​វារៈរ​របស់លោក​តាអាចារ្យ​រួចមក ក្នុង​កិច្ច​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នោះដែរ លោក ឃឹម ប៊ុន​សុង បាន​គូសបញ្ជាក់ថា ការជួប​ជុំគ្នា​ថ្ងៃនេះ ក្នុង​រូបភាព​លក្ខណៈ​មហា​គ្រួសារ​ដ៏​ធំ​មួយ នៃ​ក្រុមគ្រួសារ​មន្ត្រីរាជការ​រ​ដ្ឋ​បាល​សាលា​ខេត្តសៀមរាប និង បណ្តា​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ដែលមាន​ការនឿយហត់ ក្នុងការ​បំពេញភារកិច្ច​ការងារ​របស់ខ្លួន ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ទាំងបី សម្ខាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​លើ​វិស័យ សេដ្ឋកិច្ចជាតិ ។ លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ផងដែរ ពី​ការអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​របស់​ខេត្ត ដោយ​ខេត្តសៀមរាប​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ ដែល​បាន​កំពុង​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត និង ធ្វើ ឲ្យ​ក្រុង​សៀមរាប​ទទួលបាន​ចំណាត់ថ្នាក់ ផ្ការំដួល​៣ ទង និង ចំណាត់​ថ្នក់​លេខ​១ ក្នុង​តំបន់​អាស៊ី ក្លាយជា​គោលដៅ​ដែលមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង ចំណាត់ថ្នាក់​លេខ ក្នុងចំណោម​បេក្ខភាព​ទីក្រុង​ស្រស់ស្អាត ប្រកបដោយ​ភាព​ទាក់ទាញ​២៥​ក្រុង នៅលើ​ពិភពលោក ដែល​ជាទី​ទំនុកចិត្ត​របស់​ភ្ញៀវទេសចរ ក្នុងការ​សម្រេចចិត្ត​ធ្វើដំណើរ​នៅតាម​គោលដៅ​ទេសចរណ៍​លើ​ពិភពលោក ។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ​ថា ពី​ការអភិរក្ស និង អភិវឌ្ឍន៍​របស់​ខេត្ត និង ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព ក្រុង​ប្រ​វ​តិ្ត​សាស្ត្រ ឲ្យ​មាន​ភាពស្រស់​ត្រកាល​នាពេល​រាត្រី ទៅតាម​ដងផ្លូវ វិថី​នានា​ក្នុង​ក្រុង ក្នុងការ​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អញ្ជើញ​មក​ចូលរួម ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​យើង ។ លោក ឃឹម ប៊ុន​សុង ព្រមទាំង​គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក ក៏បាន​ធ្វើការ​បួងសួង​សូម​ឲ្យ បារមី​ដ៏​ស័​ក្ត​សិទ្ធិ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដែលមាន​ព្រះអង្គ​ចេក ព្រះអង្គ​ចម លោកតា​ដំបង​ដែក លោកយាយ​ទេព លោកតា​រាជ និង បារមី​ព្រះអង្គ​ធំ​ខ្នងភ្នំ​គូលែន ព្រមទាំង​បារមី​ព្រះអង្គ​ដែល​គង់​ថែរក្សា​នៅ តាម​ប្រាង្គ​ប្រាសាទ​នានា តាម​ជួយ​ថែរក្សា​ការពារ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ ពិសេស​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​មហា​វរៈ​បរុស​DSC_1008កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​នៅ​គ្រប់​មូលដ្ឋាន ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​ថ្មី ព្រមទាំង​បានធ្វើការ​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្ត​ស័​ក្ត ដែលមាន​ទេវតា​ព្រះនាម គោ​រក្ស​សា​ទេវី ដែល​នឹង​យាង​ចូលមក ដល់​នៅ​ព្រឹក​ថ្ងៃទី ១៤​ខែ មេសា ឆ្នាំ​២០១៤ ត្រូវ​នឹង​ថ្ងៃ ១១​រោជ ខែ ចែ​ត្រ វេលា​ម៉ោង​១៤ និង ១២​នាទី​សូមជួយ​ប្រោះ​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល បវរ​សួស្តីរ វិបុល​សុខ​គ្រប់ប្រការ ដល់​គណៈ​អភិបាល ខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ ។​
​ក្នុងឱកាស​នោះដែរ​ក៏​មានការ​និមន្ត​ព្រះសង្ឃ និង​សីល​វ័​ន្ត​សី​សវ​តី ធ្វើ​ពិធីរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត មាតាបិតា ជីដូន​ជីតា ញ្ញាតិ​កា​ទាំង​ប្រាំពីរ​សណ្តាន បុព្វការី​ជន និង កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ និង ប្រជាជន​ដែល​បាន​ស្លាប់​ដោយ​ភាពអយុត្តិធម៌ ក្នុង​របប ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។​​ក្នុងនោះដែរ​ក៏មាន​ការសម្តែង​នូវ​របាំ​ត្រុ​ដ៏ ដើម្បី​ធ្វើការ​បណ្តេញចេញ​នូវ​ឧ​ប​ឌ្រុ​ប​ចង្រៃ​យ​ឆ្នាំ​ចាស់ និង ទទួលយក​នូវ​ពរជ័យ​សិរី​មង្គល​ឆ្នាំ​ថ្មី ជូន​សល់​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត បំពេញការងារ​ភារកិច្ច​ឆ្នាំ​ថ្មី បានទទួល​ជោគជ័យ​ផងដែរ ៕ ដោយ​គឿន​វ៉េ​ត​