​ក្មេងស្ទាវ​ទំនើង​បង្កទំនាស់​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​២​នាក់​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ ខេត្តបន្ទាយមានជ័យ​​ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង​មាន​គ្នា​១០​នាក់​បាន​ព្រួត​វ៉ៃ​ជនរងគ្រោះ​២​នាក់​បណ្តាល​របួសស្រាល​ហើយ​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​២​នាក់​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់​នៅ​រសៀល​ថ្ងៃទី​៧​មេសា ២០១៥​នៅតាម​ដងផ្លូវ​សា​ធា​រណះ​។​លោក ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថាះ​ក្រុមស្ទាវ​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ត្រូវ​ចាប់ខ្លួនបាន​២​នាក់​១.​ឈ្មោះ ធឿ​ង អ៊ិ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ២.​ឈ្មោះ ធឿ​ង ហែល ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​(​ត្រូវជា​បង ប្រុស​)​រស់នៅ​ភូមិ​ត្របែក​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បន្តថា នៅពេល​ចាប់ខ្លួន​ស្ទាវ​២​នាក់​បងប្អូន​គឺ​កំលាំង​កង​រាជ​អាវុធ​ស្រុក​ព្រះនេត្រព្រះ​បានimageទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​២​នាក់​១.​ឈ្មោះ ដាវ ដិ​ប ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ២.​ឈ្មោះ លន់ តុលា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​ប្តឹង​ជន​ទាំង​២​នាក់​ក្នុង​ចំ ណោម​១០​នាក់​ដែល​ជិះ​ម៉ូតូ​៥​គ្រឿង​ហើយ​បាន​ជិះ​ម៉ូតូ​យក​ជើង​ទាក់​ក្បាល​ជនរងគ្រោះ​ឲ្យ​ឈប់​ម៉ូតូ​ហើយ​ព្រួត​វ៉ៃ​បណ្តាល​របួស​ទាំង​២​នាក់​ស្រាល​កាលពី​ថ្ងៃទី​៥​មេសា​២០១៥​វេលា​ម៉ោង​០៤​ល្ងាច​នៅ​ចំណុច​ផ្លូវបំបែក​ចូលទៅ​ភូមិ​ត្របែក​ស្ថិត​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​កន្លងមក​។​ខ​ណះ​ពេលដែល​ពួកគេ​២​នាក់​ជិះ​ម៉ូតូ ១​គ្រឿង​គ្នា​២​នាក់​ត្រឡប់​ពី​ដើរលេង​ក្រុង​សិរីសោភ័ណ​ហើយ​ត្រូវបាន​ក្មេងស្ទាវ​១​ក្រុម​គ្នា​១០​នាក់​ម៉ូតូ​៥​គ្រឿង​ស្ទាក់​វ៉ៃ​ដែលមាន​២​នាក់​បងប្អូន​ធ្វើ​សកម្មភាព​វ៉ៃ​ទៅលើ​ពួកគេ​២​នាក់​បណ្តាល​របួសស្រាល​។ ​លោក ស៊ិន រ៉ាស៊ី បាន​បន្តថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​២​នាក់​កំលាំង​កង​រាជ​អាវុធ​ស្រុក​ស្រាវជ្រាវ​ចាប់បាន ២​នាក់​ធ្វើ​សកម្មភាព​វ៉ៃ​និង​៨​នាក់​ទៀត​ចូលរួម​ត្រូវបាន​គេចខ្លួន​កំពុង​រក​ចាប់ខ្លួន​បន្ត​