ខេត្តបន្ទាយមានជ័យខ្យល់កន្ត្រាក់លាយឡំនិងព្យុះភ្លៀងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង១០ខ្នងនិងរបួសធ្ងន់ស្ត្រីម្នាក់យ៉ាងធ្ងន់ធ្ងគ្រាដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៧ខែមេសាឆ្នាំ២០១៥នៅភូមិចំការគោឃុំឃុំអូបីជាន់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១បានប្រាប់ឲ្យដឹងថា:កំលាំងយោធារកងពលតូចថ្មើរជើងលេខ៥១ដែលការពារក្រវ៉ាត់ព្រំដែនបានរាយការណ៍ថាមានខ្យល់កន្ត្រាក់ក្រោយមកមានភ្លៀងរលឹមបានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋអស់ប្រមាណជាង១០ខ្នងដែលបណ្តាលរងរបួសធ្ងន់ស្ត្រីចំណាស់ម្នាក់យ៉ាងធ្ងន់ធ្ងអាយុជាង៥០ឆ្នាំត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក។
លោកបានបន្តថា ក្រោយពេលដែលខ្យល់កន្ត្រាក់បំផ្លាញ់ផ្ទះសំបែងប្រជាពលរដ្ឋអស់ជាង១០ខ្នងរួចមកលោកបានអោយកំលាំងជួយធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។លោកធារិនបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមជនបទមេត្តាប្រុងប្រយត្ន័ឲ្យបានគ្រប់ៗគ្នាពេលដែលមេឃកំពុងភ្លៀងដែលលាយឡំទៅដោយខ្យល់កន្ត្រាក់ព្រោះរន្ទះវាអាចសំលាប់មនុស្សបានយ៉ាងងាយត្រូវឲ្យចេះទៅរកទីទួលមានសុវត្តិភាពទើបអាចជួយជីវិតអ្នកបាន



































