​​បី​ស្រុក​ក្នុង​ខេត្ត​បន្ទាយ​មាម​ជ័យ​រង​ខ្យល់​កន្ត្រាក់​ដួលរលំ ប៉ើង​ដំបូលផ្ទះ​អស់​៥៤​ខ្នង

0

​បន្ទាយ​មាន​ជ័​យៈ លំនៅដ្ឋាន​ប្រជាពលរដ្ឋ សរុប​៥៤​ខ្នង​នៅក្នុង​ស្រុក​ចំនួន​៣​របស់​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដួលរលំ និង​ប៉ើង​ដំបូល ក្រោម​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​កាលពី​រសៀល ថ្ងៃទី ០៧ មេសា ២០១៥ ។​តាម​របាយការណ៍​រប​ស់​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ស្រុក​ចំនួន​៣​ដែល​ទទួលរង​គ្រោះ​ដោយ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​រួមមាន​ស្រុក​ស្វាយចេក​ដួលរលំ និង​ប៉ើង​ដំបូលផ្ទះ​អស់​ចំនួន​១៩​ខ្នង ស្រុក​ថ្មពួក ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១៨​ខ្នង ស្រុក​មង្គល​បូរី​ប៉ើង​ដំបូលផ្ទះ​និង​ដួលរលំ​ទាំងអស់​១០​ខ្នង ស្រុក​អូរជ្រៅ​ប៉ើង​ដំបូលផ្ទះ និង​ដំបូល​រង​គោ​អស់​ចំនួន​៨​ខ្នង ។ ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បណ្តាលអោយ មនុស្ស​ម្នាក់​រងរបួស​image1(2)នៅ​ស្រុក​ស្វាយចេក និង​ខួច​ខាត​នូ​សំភារៈ​មួយចំនួន​ដែល​នៅក្នុង​ផ្ទះ​រងគ្រោះ ។ ជាមួយនិង​ការរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​លើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នេះ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​អោយកំលាំង​នគរបាល​តាម​អធិការ​នីមួយៗ ចុះជួយ​ជួសជុល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ណា​ដែល​គ្មាន​សម​ត្ថិ​ភាព ក្នុងការ​ជួសជុលផ្ទះ​ឡើងវិញ​។​សូមបញ្ជាក់ថា ក្នុង​ដើមខែ​មេសា ២០១៥​នេះ ខេត្តបន្ទាយមានជ័យ ទទួលរង​គ្រោះ​ដោយសា​ខ្យល់​កន្ត្រាក់ ដួលរលំ ឬ​ប៉ើង​ដំបូលផ្ទះ​ចំនួន​២​លើក​មកហើយ ៕IMG_9461 image2(2)