កំពង់ឆ្នាំង៖ ផ្ទះបណ្តែតទឹកជាងមួយពាន់ខ្នងកំពុងរស់នៅលើដងទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ត្រូវបានគេពិនិត្យឃើញថាៈ កំពុងតែបង្កអោយមានផលបះពាល់ធ្ងន់ធ្ងរដល់បិរដ្ឋាន និងស្ទះចរាចរណ៏ផ្លូវទឹក នៅពេលដែលទឹកទន្លេកំពុងរីងរាក់និងផ្លូវរួមតូច។ដោយឡែកក៏ធ្វើអោយបះពាល់ការចរាចរណ៏មច្ឆាជាតិ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌ័ភាព បះពាល់លើវិស័យទេសចរណ៏ជាតិផងដែរ។កន្លងមកអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលបានប្រឹងប្រែងគិតគូលើបញ្ហានេះ ដើម្បីរិៈរកវិធីណាមួយអោយប្រជាពលរដ្ឋទាំងនោះ ចាកចេញពីការរស់នៅក្នុងទឹក ឡើងមករស់នៅលើគោក ដូចប្រជាពលរដ្ឋធម្មតាវិញ ប៉ុន្តែការគិតគូកន្លងទៅត្រូវទទួលការបរាជ័យម្តងជា២ដងរួចមកហើយ ព្រោះតែគំរោងនេះត្រូវចំណាយថវិកាច្រើនពេក។ប៉ុន្តែថ្មីៗនេះបានលេចឮជាថ្មីទៀតថា អាជ្ញាធរខេត្តនិងប្រមុខរាជរដ្ឋាភិបាលត្រូវអនុវត្តគម្រោងដដែលនេះជាថ្មីម្តងទៀត ។ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន
បានអោយដឹងថា៖ផ្ទះបណ្តែតលើទឹកទាំងនោះមានប្រមាណជាង១ពាន់ខ្នង ក្នុងនោះមានទាំងប្រជាជនខ្មែរ ជនជាតិវៀតណាម និងខ្មែរឥស្លាមកំពុងរស់នៅ ដោយខ្លះជាអ្នកនេសាទ ជាឈ្មួញទិញត្រី ជាកសិករធ្វើស្រែចំការ។ចំណែកខ្លះទៀតបានធ្វើអាជីវកម្មនៅលើផ្ទះ ទឹកតែម្តង ដូចជាជាងជួសជុលម៉ាស៊ីន ជាងក្រឡឹង ជាងធ្វើទូក ធ្វើកាណូតបាឡាស្មាច់ អាជីវករលក់ប្រេងឥន្ទនៈ បញ្ចូលអាគុយ និងចិញ្ចឹមត្រីជាដើម។ការរស់នៅលើផ្ទៃទឹករបស់ពួកគាត់ គឺមិនបានគិតគូពីអនាម័យ និងបរិដ្ឋានលើទឹកបន្តិចណាឡើយ ដោយពួកគាត់បានបោះចោលសំរាម ថង់ផ្លាស្ទីក កាកសំណ ល់ផ្ទះបាយ និងជាងនេះទៅទៀតគឺការបន្ទោបង់ទម្លាក់ចូលទៅក្នុងទឹកទន្លេមួយថ្ងៃៗរាប់តោនបំពុលទឹកនាខែប្រាំង។ ចំណែកឯជាងជួសជុល ម៉ាស៊ីនវិញបានបង្ហូរប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ចូលទៅក្នុងទឹកទន្លេតែម្តង ដែលទាំងអស់នេះ គឺសុទ្ធតែធ្វើ
អោយប៉ះពាល់យ៉ាងខ្លាំងដល់បរិដ្ឋានទឹក។ អាជ្ញាធរ ( លោក ហួន វ៉ន មេភូមិកណ្តាល ) សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបញ្ចាក់អោយដឹងថាៈ ផ្ទះបណ្តែតទឹកក្នុងសង្កាត់ផ្សារឆ្នាំង មានចំនួន១១៤២ខ្នងផ្ទះ មានប្រជាពលរដ្ឋសរុបចំនួន ១០០៤គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋវៀតណាម៨១៣គ្រួសារ ប្រជាពល រដ្ឋខ្មែរចំនួន ១១១គ្រួសារ និងខ្មែរឥស្លាមចំនួន៧០គ្រួសារ ។អាជ្ញាធរបានបញ្ជាក់ថាៈបានជាចំនួនផ្ទះច្រើនជាងចំនួនគ្រួសារគឺមកពីគ្រួសារខ្លះមានផ្ទះបណ្តែតទឹកដល់ទៅ២ទៅ៣ខ្នងផ្ទះ ក៏មាន។ចំនួនខាងលើនេះគឺយកតែអ្នករស់នៅលើផ្ទៃទឹកទេ ចំពោះអ្នកមានផ្ទះសសរជាប់ដីនៅមាត់ទន្លេមិនរាប់បញ្ជូលឡើយ។ចំនួនប្រជាពលរដ្ឋបានរស់នៅលើផ្ទៃទឹកបានកើនឡើងជារាងរាល់ឆ្នាំ ជាក់ស្តែង នៅឆ្នាំ២០១៤ មានតែ ជាង៨០០គ្រួសារតែប៉ុណ្ណោះ នៅឆ្នាំ២១០៥ មានដល់ទៅ ១០០៤គ្រួសារ បញ្ហានេះអាជ្ញាធរក៏បានដឹងដែរថា បញ្ហានេះបានធ្វើអោយប៉ះពាល់ការចរាចរណ៏លើផ្លូវទឹក និងបរិដ្ឋានធ្ងន់ធ្ងរផងដែរ។
លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងថា៖ អាជ្ញាធរខេត្តពិតជាមានគម្រោងអោយប្រជាពលរដ្ឋទាំងអស់រស់នៅលើផ្ទះបណ្តែតទឹក ទៅរស់នៅលើគោកវិញ ដោយអនុញ្ញាត្តិអោយមានតែបែចិញ្ចឹមត្រី តែមិនអោយពួករស់នៅជាអចិន្ត្រៃលើទឹកឡើយ។ តាមគម្រោងការនេះ ខេត្តបានស្នើសុំគោលការពីក្រសួងមហាផ្ទៃរួចហើយពីគម្រោងខាងលើនេះ។
ក្រៅពីនេះខេត្តបានស្វែងរកដៃគូ មានអង្គការក្រៅរដ្ឋាភិបាល សមាគមន៍វៀតណាម និងវិស័យឯកជន ដើម្បីជួយឧបត្ថម្ភក្នុងគម្រោងនេះ ដោយមានគេយល់ព្រមជាបណ្តើរៗដោយផ្ទាល់មាត់ហើយតែមិនទាន់ធ្វើជាលាយលក័ណ្ខអក្សរទេ ដោយក្នុងនោះគេត្រូវមានផ្ទៃដីពី៣០ទៅ៤០ហិកតា ដែលមានចម្ងា យពីមាត់ទន្លេ ៥០០ម៉ែត្រ ត្រូវចាក់ដីអោយខ្ពស់ផុតទឹកទន្លេ ធ្វើផ្លូវ មានអគ្គីសនី មានប្រពន្ធ័តឹកស្អាត ក្នុងគម្រោងនេះមានកម្រោង២ គឺទី១ ប្រជាពលរដ្ឋត្រូវមកសង់លំនៅដ្ឋានដោយខ្លួនឯង តែត្រូវធ្វើទៅតាមប្លង់កំណត់ដូចៗគ្នា និងទី២អង្គការ សមាគមន៍
វៀតណាម ឬវិស័យឯកជន ត្រូវធ្វើលំនៅដ្ឋានតាមប្លង់ដូចៗគ្នា មានអគ្គីសនី មានផ្លូវខ្វាត់ខ្វែង មានបង្គន់អនាម័យ និងមានប្រពន្ឋ័លូបង្ហូទឹកជាដើម សម្រាប់ប្រជាពលរដ្ឋទាំងនោះចូលមករស់នៅ។ គម្រោងនេះ ពេលធ្វើហើយសមាគមន៏វៀតណាម គឺជាអ្នកជួលដី ឬជួលទាំងដីទាំងផ្ទះ អោយប្រជាពលរដ្ឋទាំងនោះរស់នៅរយៈពេល២ឆ្នាំ និងចាប់ពីឆ្នាំទី៣ ទៅពេលពួកគាត់រឹងដៃរឹងជើងប្រជាលរដ្ឋទាំងនោះជាអ្នកចេញឈ្នួលផ្ទះដោយខ្លួនឯង។ លោក អភិបាលក្រុងបានបន្តថាៈ ការងារខាងលើនេះគឺសុទ្ឋតែធ្វើឡើងតាមគោលការមនុស្សធម៏ការគោរពសិទ្ឋមនុស្ស សន្ឋិសញ្ញាអន្តរជាតិ គ្មានអំពើរហឹង្សាឡើយ ហើយមិនប្រកាន់ពូជសាសន៏អ្វីទាំង
អស់ គឺអោយតែប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកគឺធ្វើស្មើៗគ្នា។ ម្យ៉ាងវិញទៀត ក្នុងគម្រោងខាងលើនេះក៏បានទំនាក់ទំនងជាមួយស្ថានទូតវៀតណាមហើយដែរ គេក៏យល់ព្រម ព្រោះការធ្វើនេះគឺពួគាត់បានទទួលការរស់នៅជាជនអន្តោប្រវេសន៏ដោយស្របច្បាប់ ដែលអាជ្ញាធរខេត្ត ក៏ដូចជាការិយាល័យអន្តោប្រវេសន៏របស់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវចេញលិខិតអន្តោប្រវេសន៏ស្របច្បាប់អោយពួកគាត់ ដែ លមានសុពលភាព២ឆ្នាំម្តង។
ក្នុងគម្រោងទាំងអស់ខាងលើនេះ អាជ្ញាធរខេត្តបានស្នើសុំថវិកាជាង២០ម៉ឺនដុល្លាពីក្រសួងបរិដ្ឋានផងដែរ ហើយក្រសួងបានយល់ព្រមក្នុងសំណើរខាងលើនេះ។ ចំពោះផ្ទៃដីចំនួនជិត៤០ហិកតា មានហើ យគឺនៅផ្នែកខាងជើង សង្កាត់ផ្សារឆ្នាំង ម្តុំស្ថានីយ៏ទឹកស្អាត អានកូ។ការរៀបចំខាងលើនេះគឺធ្វើជាគំរូ បើទទួលបានជោគជ័យ អ្នករស់នៅលើផ្ទៃទឹក នៅឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ស្រុកកំពង់លែង និងស្រុកកំពង់ត្រឡាច ក៏ត្រូវមករស់នៅលើផ្ទៃដីដែលបានរៀបចំដូចគា្ននេះដែរ ។
ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៏ទាក់ទងនិងគម្រោងនេះថាៈសាលាខេត្តបានគិតគូពីបញ្ហាប្រជាពលរដ្ឋរស់នៅលើទឹក មុខផ្សារឆ្នាំងនោះហើយ ដោយបានដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៏អោយប្រជាពលរដ្ឋចាកចេញពីការរស់នៅលើផ្ទៃទឹកនេះ ដោ យមិនអនុញ្ញត្តិអោយរស់នៅបន្តទៀតទេ។ប៉ុន្តែគិតថាៈធ្វើបានកម្រិតណានោះ ឯកឧត្តម មិនទាន់ហ៊ានថានោះទេចាំធ្វើសិន ព្រោះបើតាមគម្រោងនេះមាន២ ទី១គឺអោយពួកគាត់ចាកចេញពីការរស់នៅលើផ្ទៃទឹកទាំងអស់ តែគម្រោងទី២ បើសិនមិនអាច យើងអោយពួកគាត់ចាកចេញពីមុខមាត់ទន្លេផ្សារក្រោម ដោ យប៉ែកខាងត្បូងគឺពីភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង អោយគាត់រំកិលចេញទៅដាក់ចាប់ពីវត្តលោកយួនទៅត្បូង ចំណែកខាងចុងកោះ អោយនៅចាប់ពីឡឥដ្ឋទៅខាងជើង។ក្នុងការរៀបអោយនៅនេះដែរ គឺមិនអោយគាត់តជាប់គ្នាចូលជ្រៅមកកាត់ទទឹងក្នុងទន្លេទេ អោយត្រឹមតែ២ឬ៣ខ្នងផ្ទះ ហើយបន្តដេញតាមបណ្តោយទន្លេ ដើម្បីបញ្ជៀសការប៉ះពាល់ចរាចរផ្លូវទឹក ។ ប៉ុន្តែគម្រោងទី២នេះខាងសាលាខេត្ត មិនទាន់សម្រេចទេ គឺចង់ធ្វើអោយបានក្នុងគម្រោងទី១ ដើម្បីសោភណ្ឌ័ភាព បរិដ្ឋាន ចរាចរណ៏ផ្លូវទឹក និងបញ្ហាផ្តោតជាសំខាន់គឺការគ្រប់គ្រងជនអន្តោប្រវេសន៏ អោយមានច្បាប់ទម្លាប់ត្រឹមត្រូវដូចបណ្តាប្រទេសជិតខាង និងលើសកលលោកនោះដែរ។
ទោះបីយ៉ាងណាគម្រោងការខាងលើនេះគេមិនទាន់ដឹងថាៈ គម្រោងការផ្លាស់ប្តូរទីលំនៅ អោយប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកចាកចេញទៅរស់នៅលើគោកនេះ នឹងទទួលផ្លែផ្កាក្នុងកម្រឹតណានោះទេ នៅពេលដែលគម្រោងនេះត្រូវចំណាយថវិកាធំធេងពេកនោះ ៕ ត…………
សំណូមពរប្រជាពលរដ្ឋ៖ ទាក់និងគម្រោងខាងលើនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋចំនួន៣គ្រួសារដែលរស់លើផ្ទះបណ្តែតទឹកជាង២០ឆ្នាំមកហើយនៅក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ពួកគាត់ទី១ឈ្មោះ ឈៀង សាវុធ អាយុ៤៥ឆ្នាំទីឈ្មោះ ម៉ាយ ហុងប៊ូ អាយុ៦៦ឆ្នាំ ជនជាតិវៀតណាម និងទី៣ឈ្មោះ ឡៃ ម៉ាត់លី អាយុ៤៩ឆ្នាំ ជនជាតិឥស្លាម ពួកគាត់បាននិយាយដូចៗគ្នាថា៖ ពួកគាត់ភាច្រើនមានមុខរបរនេសាទត្រី មានទូកកាណូត មាន
បែរចិញ្ចឹមត្រីមិនអាចរស់នៅឆ្ងាយពីទន្លេបានឡើយ។
ចំពោះគម្រោងអោយពួកគាត់ជួលផ្ទះគេនៅ ឬទិញផ្ទះបង់រំលោះ ដែលមានចម្ងាយ៥០០ម៉ែត្រពីទន្លេគឺគាត់ឯកភាពព្រោះពួកគាត់ក៏ចង់អោយខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍន៍ដែរ ប៉ុន្តែទូកកាណូត បែចិញ្ចឹមត្រីនៅឯទន្លេ តើមានអ្នកណាកាពារថែទាំអោយ។ចំណែកផ្ទះទឹកចាស់ៗពេលរុះរើឡើងគោកអាចខូចអស់៧០% ចំណែកផ្ទះដែលនៅមធ្យមអាខូចខាត៥០% និងផ្ទះដែលនៅល្អក៏អាចខូចខាត៣០%ផងដែរ បញ្ហានេះតើរដ្ឋជួយដោះស្រាយដែរទេ!!។ ម្យ៉ាងទៀតប្រជាពលរដ្ឋក្រីក្រសុទ្ធសាធមានប្រមាណ៣០ % គ្មានលុយជួលផ្ទះ ឬទិញដី តើអោយពួកគាត់ទៅរស់នៅឯណា មានតែទិញដីបង់រំលោះទេទើបអាចដោះស្រាយទៅបាន។
សំណូមពររបស់ពួកគាត់ ស្នើសុំអាជ្ញាធរខេត្តនិងថ្នាក់លើ ជីកប្រឡាយឬព្រែកមួយនៅក្នុងគ្រោងសាងសង់ផ្ទះជួលខាងលើ ដើម្បីអោយពួកគាត់អាចចតទូកកាណូត និងដាក់បែរចិញ្ចឹមត្រីបាន។សុំអោយបង្កើតសាលាសំរាប់ក្មេងរៀន រោងបុណ្យសំរាប់ធ្វើបុណ្យ និងមណ្ឌលសុខភាពសំរាប់ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។ដូច្នេះគម្រោងការផ្លាស់ប្តូរទីតាំងផ្ទះបណ្តែតលើទឹកទន្លេ មករស់នៅលើគោកវិញនោះ ប្រហែលជាអាចដោះស្រាយបាន ប្រសិនបើអាជ្ញាធរក្រុង និងខេត្ត ដោះស្រាយសំណូមពរខាងលើនេះជូនប្រជាពល រដ្ឋយើងបាន៕



































