សៀមរាប : ជនសង្ស័យភេទប្រុសទាំងពីរនាក់នេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៥ កន្លងទៅ លុះដល់រសៀលថ្ងៃទី០៨ ខែ មេសា នេះទើបសមត្ថកិច្ចធ្វើការបង្ហាញមុខជនសង្ស័យដល់ក្រុមអ្នកយកព៍ត័មានជាសាធារណះ ក្នុងករណីអំពើលួចមានស្ថាន
ទម្ងន់ទោស កាច់សោ ក យក ម៉ូតូ របស់ជនរងគ្រោះម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០១៤ មួយ គ្រឿង ពណ៍ខ្មៅ ពាក់ស្លាក លេខ បាត់ដំបង ១ Q ៣៦៨៧ ដែលជនរងគ្រោះបានទុកនៅខាងក្រោយមន្ទីបក្សខេត្តសៀមរាប ។ លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយថាជនសង្ស័យ ទី ១ មាន ឈ្មោះ កា អាន ហៅ ទយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ទី ២ មានឈ្មោះ ហ៊ុន ម៉ារ៉ា ហៅ
ស្វិត ភេទប្រុសអាយុ ៣៩ ឆ្នាំ ដោយជនសង្ស័យទាំងពិរបានជិះម៉ូតូ មួយគ្រឿង ទៀត មកធ្វើសកម្មភាពលួចកាច់ សោ ក យក ម៉ូតូ របស់ជនរងគ្រោះនៅត្រង់ចំណុចកើតហេតុខាងលើ ដោយលោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថាបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ សោ ក យក ម៉ូតូ របស់ជនរងគ្រោះភ្លាមៗនោះ ជនរងគ្រោះបានដើរចេញមកកន្លែងដាក់ម៉ូតូក៏បានឃើញជនសង្ស័យធ្វើសកម្មភាពទើបជនរងគ្រោះស្រែកឆោរឡោ ទើបប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនិងមានការចូលរួមសហការណ៍ដ៏ល្អពីកម្លាំងកងរាជអាវុធហត្ថខេត្តផងនោះទើបជនសង្ស័យទាំងពីរនាក់នេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្នុងថ្ងៃកើតហេតុតែម្តង ។ ដោយសមត្ថកិច្ច បានបន្តអោយដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបានសួរនាំចំពោះជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណី ខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន ។
ដោយនៅក្នុងនោះសមត្ថកិច្ចយើងបានធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យជាសម្ភារះសោអក្ស T និង សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់សោ ក ម៉ូតូ មួយចំនួនទៀតផងដែរ ។ បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តកាលពីរសៀលថ្ងៃទី ០៨ ខែ មេសា នេះ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញ ៕ លោក ខេង ខេមរា




































