​​យុវជន​ម្នាក់​និង​ម៉ូតូ​១​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត​

0

​សៀមរាប : លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​និយាយថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នេះ មានឈ្មោះ ស៊ា សាក់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មិនអាច​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ទ្បើ​យ​បន្ទាប់ពី​រូបគេ​បាន​ប្រព្រឹត្ត​ក្នុងករណី​អំពើ​លួច យក ម៉ូតូ ម៉ាក ស្គុ​ប​ពី ព​ណ៍ស​របស់​ជនរងគ្រោះ​កាលពី​ថ្ងៃទី ០៦ ខែ មេសា កន្លងទៅ ដែល​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ក្នុង​បន្ទប់​ជួល​ស្ថិតនៅក្នុង ភូមិ តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។02 រហូតមកដល់​រសៀល​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៥ ទើប​សមត្ថកិច្ច​បង្ហាញ​មុខ​ជនសង្ស័យ​ដល់​ក្រុម​អ្នកយក​ព័​ត៍​មាន​មុន​និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី ០៨ ខែ មេសា នេះ ។ លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានអោយដឹង ទៀតថា​បន្ទាប់ពី​សមត្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ចំពោះ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី អំពើ​លួច យក ម៉ូតូ ម៉ាក ស្គុ​ប​ពី ព​ណ៍ស​របស់​ជនរងគ្រោះ​កាលពី​ថ្ងៃទី ០៦ ខែ មេសា កន្លងទៅ​រួចមក​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​ដោយឡែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ទៅ​ម្ចាស់​ដើម​វិញ ៕ 02.លោក ខេង ខេមរា​