កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះ២១គ្រួសារនៅក្នុងភូមិ ត្រពាំងព្រីងនិងភូមិរពាក់ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៥ ត្រូវបានឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសា ខាកាកបាទក្រហមខេត្ត និងសមាជិកសមាជិកាសា ខាកាកបាទក្រហមខេត្តជាច្រើនទៀតបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ទៅចែកជួនដោយផ្ទាល់ដៃ។
លោក ប្រាក់ សោភ័ណ្ឌនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖អំណោយ មនុស្សធ៌មទៅចែកជូនជនរងគ្រោះដោយខ្យល់ព្យុះរលំផ្ទះ២១គ្រួសារ. ដែលបានរងគ្រោះកាលពីរសៀលថ្ងៃទី ៦មេសា២០១៥ នៅភូមិ ត្រពាំងព្រីង ភូមិរពាក់ ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង . ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ, តង់១,មុង១ក្រមារ១,ភួយ១,សារ៉ុង១, រីឯអ្នករងគ្រោះធ្ងន់បានបន្ថែម១០ម៉ឺនរៀល។ 
នៅក្នុងឱកាសនោះឯកឧត្តមឯកឧត្តមអ៊ុនសំអុលបានប្រសាសន៍ ពាំនាំនូវប្រសា សន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខរបស់ សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា កបាទក្រហមកម្ពុជា ដែលសម្តេចលោកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ គឺសម្តេចតែងផ្តល់ជូននូវអំណោយជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ប្រជាពលរដ្ឋគ្រប់រូបដែលបានទទួល
អំណោយដ៏ថ្លៃថ្លានិងដ៏សប្បុរសទាំងអស់ខាងលើនេះបានសម្តែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះសម្តេចគតិព្រឺត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់និងយល់បានពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជនក្រីក្រទុរគត៌ កុមារកំព្រា ជនពិការ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ប្រជាពលរដ្ឋទាំងអស់សូមគោរពជួនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី និងបុត្រប្រសារព្រមទាំងចៅៗទាំងអស់ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុម្យរមនា និងឆ្ពោះទៅកាន់វឌ្ឍភាពដែលជាភាពសម្បូរសប្បាយរុងរឿងជារៀងរហូតតទៅអនាគត៕



































