​ប្រជុំ​ប្រកាស​សមាសភាព​ក្រុមការងារ​បក្ស​ខេត្ត​ក្រុង​សង្កា​ក់​ចុះ​ទទួលខុស​ត្រូ​នៅតាម​ភូមិ​សង្កាត់​

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៥​នៅ​ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ស្ថិតនៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​កែសម្រួល​ក្រុមការងារ​ទទួលខុសត្រូវ​ភូមិ​ទាំង​៥​ស្តីពី​ប្រកាស​សមាស​សភាព​ក្រុមការងារ​ខេត្ត ក្រុង សង្កាត់ ចុះ​ទទួលខុសត្រូវ​នៅតាម​ភូមិ​កោះ​ពង​សត្វ​។​វិធី​នេះ​មានការ​ចូលរួម​លោក​មៅ​៉​វណ្ណា​អភិបាលរងក្រុង​សិរីសោភ័ណ លោក​សី​ុ​វ​សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ លោក​ជា​សុវណ្ណ​ធួន អនុប្រធាន​មន្ទី​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​និង​មន្ត្រី​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។​លោក​ម៉ៅ​វណ្ណា​បាន​មានប្រសាសន៍​image (1)

ក្នុង​ពិធី​នោះ​ថា​ក្រុមការងារ​របស់​គណ​ប្រជាជន​ភូមិ​សង្កាត់​មា​ភារកិច្ច​ទទួលខុសត្រូវ​តាម​បណ្តា​ភូមិ​និង​ត្រូវ​ក្តាប់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត​ឲ្យ​បាន​ច្បាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដល់​សមាជិក​បក្ស​ពិសេស​សមាជិក​គ្រប់រូប​របស់​គណបក្ស​ប្រជាជន​។​លោក​បាន​បន្តថា​ក្រុមការងារ​ភូមិ​ត្រូវ​ចេះ​ក្តាប់​សតិអារម្មណ៍​និង​រាល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​សមាជិក​រប​ស់​ខ្លួន​និង​ត្រូវ​ក្តាប់​សកម្មភាព​ឃោសនា​បំ​ភ្លើ​ស​របស់​គណបក្ស​ដ៏​ទៃ​និង​ធ្វើការ​វាយបក​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ទាញយក​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​និង​បោះ​និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​។​image

លោក​បាន​បន្តទៀត​ថាស​មា​ជិ​ក​គណបក្ស​នៅតាម​ភូមិ​ឲ្យ​ធានាបាន​ទាំង​គុណភាព​ទាំង​បរិមាណ​ព្រមជាមួយ​នោះ​ត្រូវខិតខំ​ធ្វើ​ចលនា​អូសទាញ​សមាជិក​របស់​គណបក្ស​ផ្សេង​ឲ្យ​ចូល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​បាន​បន្តទៀត​ថាស​មា​ជិ​ក​របស់​គណបក្ស​ត្រូវ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ពិសេស​ត្រូវ​ចេះ​ក្តាប់​អ្នកមាន​សិទ្ធ​បោះឆ្នោត​ទាំង​ជីវភាព​រស់នៅ​

ប្រកបការងារ​និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ពង្រឹង​និង​ធ្វើការ​ណែនាំ​ជំ​រុ ញ​សមាជិក​គណបក្ស​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ធានាបាន​ការដណ្តើម​ឲ្យ​បាន​ជោគជ័យ​លើ​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ​៕​គ​