ខេត្តបន្ទាយមានជ័យ៖នគរបាលស្រុកមង្គលបូរីបានដាក់កំលាំងពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរពេលយប់បានឃាត់ខ្លួនយុវជនជិត១០នាក់និងម៉ូតូ៦គ្រឿងអំពីបញ្ហាដាក់សីុមុាំងមានសំលេងឮខ្លាំងកាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ
២០១៥នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក ស៊ី ឌី អធិការស្រុកមង្គលបូរីបានប្រាប់ថា ក្រោយពេលដែលមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យដើម្បីដាក់វិធានការត្រូតពិនិត្យអាវុធជាតិផ្ទុះពេលយប់លើកំណាត់ផ្លូវជាតិលេខ៥ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ លោកបានបន្តថា ក្រោយពេលដាក់កំលាំងត្រួតពិនិត្យចាប់ពីម៉ោង៧.៣០នាទីដល់ម៉ោង១១យប់ថ្ងៃទី០៨មេសា២០១៥គឺឃាត់ក្រុមយុវជនបាន១០នាក់និងម៉ូតូ៦គ្រឿងដែលមានប្រើប្រាស់ឧបករហាមឃាត់និងម៉ូតូដាក់បំពង់សំលេងលាន់ខ្លាំងដែលប៉ះពាល់អារម្មបងប្អូន។ក្រោយពេលឃាត់ហើយកំលាំងបានណែនាំអប់រំធ្វើកិច្ចសន្យាអោយបញ្ឈប់និងម៉ូតូដែលដាក់បំពង់សម្លេងលាន់សូរខ្លាំងអោយដុះចេញទិញយកមកដាក់ដោយខ្លួនឯង។ លោក ស៊ី ឌី បានប្តថា ការដាក់កំលាំងត្រួតរពិនិត្យការពារសន្តិសុខសណ្តាប់ធ្នាប់នេះគឺត្រូវការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕
គង្គា



































