បើកសម្ពោធ​សាលា​ACE​ខេត្តសៀមរាប​ដាក់អោយ​ដំណើរការ​

0

សៀមរាប៖​ស​ឪ​ម​រាប សាខា​ថ្មី នៃ​សាលា​ACE​ខេត្តសៀមរាប ត្រូវបាន​បើកសម្ពោធ​កាត់​ខ្សែបូ​រដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព របស់​ឯ​.​ឧ​បណ្ឌិត ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា និង លោក ឃឹម ប៊ុន​សុង អភិបាល​នៃ គណៈ​អភិបាលខេត្ត​DSC_0070សៀមរាប និង លោក ស៊ី​ម៉ុ​ន ហ្វេ​ល​ឡូ​ស អគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាល ពី​រសៀល​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ​២០១៥ ។
​បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក ម៉ៅ ស្រេង នាយក អាយ ឌី ភី អ៊ី​ឌ្យូ​ខេ​ស៊ិន ប្រចាំ​កម្ពុជា និង​ការធ្វើ ចំណាប់ អារម្មណ៍​របស់លោក ស៊ី​ម៉ុ​ន ហ្វេ​ល​ឡូ​ស អគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​២៣​ឆ្នាំ​មកនេះ សាលា​ACE ក្នុង​បម្រើ​វិស័យ​អប់រំ​នៅ​កម្ពុជា បានធ្វើការ​បណ្តុះបណ្តាល​ធនធាន មនុស្ស សំខាន់​ដោយ​ផ្តោតទៅលើ​ការសិក្សា​ភាសា​អង់គ្លេស ដែលជា​ភាសា​យាន​ក្នុងការ​ទំនាក់​ទំនងជា​អន្តរជាតិ នៅ លើ​ពិភពលោក ។
​មានប្រសាសន៍​នោះដែរ​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​បណ្ឌិត ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា បាន​លើកឡើងថា ការងារ​អប់រំ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុង ការកសាង និង អភិវឌ្ឍន៍​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង មានគុណ​ធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ដើម្បី​កសាង​កម្ពុជា ក្លាយជា​សង្គម​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន​ចំណេះដឹង លើ​គ្រប់​វិស័យ រួម ទាំង​វិទ្យាសាស្ត្រ បច្ចេកទេស និង ចំណេះធ្វើ ។ ឯកឧត្តម​ទាំងពីរ​ក៏បាន​គូសបញ្ជាក់ថា ការអប់រំ​សម្រាប់​ទាំងអស់គ្នា ដោយ​ធានា​នូវ​លទ្ធភាព​ទទួលបាន​សេវា​អប់រំ ប្រកបដោយ​សមធម៌ ដែល​ផ្តល់ឱកាស​ស្មើៗ​គ្នា​ដល់​កុមារ និង យុវជន កម្ពុជា​ទាំងអស់ ឲ្យ​ទទួលបាន​ការអប់រំ​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ និង អប់រំ​ក្រៅ​ប្រព័ន្ធ ។ លោក ឃឹម ប៊ុន​សុង និង​ឯ​.​ឧ​បណ្ឌិត ហង់ ជួនណា​រ៉ុង ក៏បាន​បញ្ជាក់​ពី​ការអនុវត្ត​គោលការណ៍​អប់រំ គឺ​ត្រូវ​ផ្សារភ្ជាប់​នឹង​ការអប់រំ​មនសិការ​សេ្ន​ហា​ជាតិ ការ អប់រំ​អំពី​ប្រវត្តិសាស្ត្រ ការអប់រំ​វប្បធម៌​សន្ត​ភាព ការគោរព​សិទ្ធ ព្រមទាំង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ​នៅ​គ្រប់​កម្រិតសិក្សា ការបណ្តុះបណ្តាល​បច្ចេក​ទេស មុខជំនាញ ទាំង​ក្នុង​គ្រឹះស្ថាន​រដ្ឋ និង ឯកជន ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ និង តម្រូវ ការអភិវឌ្ឍន៍​របស់​ប្រទេស តាមរយៈ​ការពង្រឹង ការងារ​បណ្តុះបណ្តាល និង វិ​ក្រិត​ការ​គ្រូបង្រៀន ក្នុងការ​ពង្រឹង​សមត្ថ ភាព​គ្រប់គ្រង និង បង្រៀន ។ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុង បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកប ដោយ​គុណភាព សមត្ថភាព និង គុណធម៌ គឺជា​កត្តា​គន្លឹះ សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក្នុង​ភាព​ប្រកួតប្រជែង​របស់ ប្រទេស ជាពិសេស​ក្នុងពេល​ខ្លី​ខាងមុខ នឹង​បន្ត​ឡើង​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០២០ និង​ជា ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។DSC_0082 ការអភិវឌ្ឍន៍​ធនធានមនុស្ស សំខាន់​យុវជន ដើម្បី​សំដៅ​ការកសាង​សមត្ថភាព​ខាង ចំណេះដឹង សមត្ថភាព ការស្រាវជ្រាវ ដោយ​លើកស្ទួយ​គុណភាព ខាង​សុខភាព កាយសម្បទា សីលធម៌ និង ស្មារតី ទទួលខុសត្រូវ​ប្រកប​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ក្នុង​ផ្តល់ឱកាស​ដល់​កុមារ និង យុវជន​ទទួលបាន​ការអប់រំ​ទាំងអស់ គ្នា ។ ឯកឧត្តម​បណ្ឌិត ក៏បាន​សំណូមពរ​ដល់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស ចូលរួម​គាំទ្រ​លើ​ការ ងារ​អប់រំ​ដល់​សិស្សានុសិស្ស ក្នុងការ​ឆ្លើយតប​ទៅនឹង​ចតុស្តម្ភ​ទាំង​បួន របស់​វិស័យ​អប់រំ​ជាតិ ក្នុង​ការផ្តល់​ចំណេះដឹង​បំណិត និង​បទដ្ឋាន​អន្តរជាតិ សំដៅ​អប់រំ​សិស្ស​ក្នុង​ការធានា​គុណភាព​ស្តង់ដារ​ខ្ពស់ ចីរភាព ប្រសិទ្ធភាព សម្រាប់​ការធ្វើ សមាហរកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​នេះ ។ ឯកឧត្តម​បណ្ឌិត​ក៏មាន​សង្ឃឹម​ជឿជាក់ថា សាលារៀន​នេះ​ពិត បំពេញបាន​នូវ​តួនាទី ភារកិច្ច ក្នុងការ​បណ្តុះបណ្តាល ទាំង​បរិមាណ គុណភាព​ដល់​កុមារ យុវជន នៅ​ខេត្តសៀមរាប នូវ ចំណេះវិជ្ជា ដើម្បី​កសាង​ខ្លួន​ជា​កុមារ​លអ ពលរដ្ឋ​ល្អ ទៅ​ពេលអនាគត​ផងដែរ ៕