បន្ទាយមានជ័យៈកម្លាំងកាំកុងត្រូល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ប្រឆាំងបទល្មើសខេត្ត និងសហការ ជួយមួយកម្លាំងនគរបាល មូលដ្ឋានជាច្រើននាក់ ចុះត្រួតពិនិត្យធ្វើការណែនាំ អាជីករលក់ដូរតាមគេហដ្ឋាននៅ ក្នុងទីផ្សាក្រុងសិរីសោភ័ណ។ប្រតិបត្តិការនេះក្រោម
ការដឹកនាំកម្លាំង ដោយលោក ហុង លាង អនុប្រធានសាខាកាំកុងត្រូលខេត្ត នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង សមត្ថកិច្ចចម្រុះជាច្រើននាក់ផងដែរ នៅព្រឹកថ្ងៃទី១០ ខែមសាឆ្នាំ២០១៥ ។ការត្រួតពិនិត្យមើលទំនិញខូចគុណភាព ថ្ងៃផុតកំណត់ ដើម្បីបង្កាប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែរមិនបានដឹង ពីមូលហេតុទំនិញអ្វី ថាខូច ឬមិនខូច ជាពិសេសថ្ងៃផុតកំណត់។
លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ដោយយោង តាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់មន្ត្រីជំនាញឲ្យជួយយកចិត្តទុកដាក់ ទប់ស្កាត់រាល់បទល្មើស ដែល រាជរដ្ឋាភិបាលបានហាមឃាត់ មិនឲ្យមានការលួច នាំចូលពីប្រទេស ជិតខាងដែលជាបញ្ហាអាចបង្ករ ជំងឺ ឆ្លងដល់អាយុជីវិតរបស់ពលរដ្ឋ សំរាប់ទៅថ្ងៃអនាគត ។
លោកបន្តថា បន្ទាប់មកនិងបានណែនាំដល់ពួកគាត់ជាអាជីករ ឲ្យមានការយល់ដឹងពីបញ្ហា គុណភាពផ្សេងៗ ជៀសវាងកុំឲ្យមានការប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋសម្រាប់ទៅថ្ងៃក្រោយផងដែរ ។ ក្នុងការចុះត្រួតពិនិត្យ ទំនិញនេះមន្ត្រីជំនាញបានដកហូត មុខទំនិញផ្សេងៗមួយចំនួនដែលខូចគុណភាព ហួសការបដិច្ឆេត រួមមាន ភេសជ្ជះ៣៦កំប៉ុង និង៤២ដប នំកញ្ចប់១០៥ កញ្ចប់សរុបចំនួន២៨គីឡូក្រាម យកទៅ រក្សាទុកជាបណ្តោះអាសន្នដើម្បីធ្វើការដុតកំទេចចោលតែម្តង ។
លោក ហុង លាង បានបញ្ជាក់ថាចំពោះបានព្រមានដល់ក្រុមអាជីវករថា បើថ្ងៃក្រោយនៅពេល ដែលក្រុម មន្ត្រីរបស់លោកចុះមកត្រួតពិនិត្យមុខទំនិញផ្សេងៗ ហើយរកឃើញមានដាក់តាំងលក់នូវមុខទំនិញហួសការ បរិច្ឆេត តទៅទៀតនោះម្ចាស់ទំនិញនិងត្រូវប្រឈមមុខជាមួយនិងតុលាការ ដើម្បីទទួលទោសតាមច្បាប់ជាធរមាន៕






































