បន្ទាយមានជ័យ៖ប៉ូលីសក្រុងប៉យប៉ែត នារសៀលថ្ងៃនេះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅក្នុងអធិការដ្ឋាននគរបាលក្រុង កម្លាំងនគរបាលក្រុង ដឹកនាំដោយ លោកវរ:សេនីយ អ់ុំ សុផលអធិការក្រុងបានអញ្ជើញលោកតាលោកយាយប្រមាណជា១០០នាក់ រស់នៅលក្នុងក្រុង
ប៉ោយប៉ែយ ដើម្បីស្រង់ទឹកជូនពួកគាត់ សុំសេចក្តីសុខចម្រើនក្នុងឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្បស័ក ព.ស ២៥៥៩។
លោកវរ:សេនីយ អ់ុំ សុផលអធិការក្រុងប៉ោយប៉ែតបានថ្លែងថា ការអញ្ជើញលោកតាលោកយាយចំនួន១០០នាក់ គឺចង់បង្ហាញអោយប្រជាពលរដ្ឋរស់នៅជិតឆ្ងាយ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត យកគំរូរតាម វាជាប្រពៃណីខ្មែរ ចូលរួមថែរក្សាទំនៀមទំលាប់ខ្មែរយើង
លោកបន្តថា ក្រោយពីស្រង់ទឹកពួកគាត់រួចរាល់ កម្លាំងនគរបាលក្រុងទាំងអស់បានចែកជូនក្រណាត់ស ១ដុំ ថវិការ១ម៉ឺនរៀលជូន លោកតាលោកយាយប្រមាណជា១០០នាក់ផងដែរ ៕





































