ព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ត្រពាំង​ចាន់ កំពុង​រង​ការកាប់បំផ្លាញ គ្មាន​ការទប់ស្កាត់​

0

​កំពង់ឆ្នាំង=ដីព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា នៅក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ត្រពាំង​ចាន់ ក្នុងស្រុក​បរិបូរ​ណ៏ ខេត្តកំពង់ឆ្នាំង បាន​រង​ការកាប់ និង​ដុតបំផ្លាញ​ជាច្រើន​ហិកតា រៀងរាល់ថ្ងៃ ដោយ​គ្មាន​សមត្ថកិច្ច និង​ជំនាញ​ណា ចុះ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ពិសេស​ដី​នៅ​ចំណុច​មុខ​IMG-20150410-WA0014

វត្ត​យុគ​ន្ឋ​រ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ តែម្តង​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ប្រ​បាប់​អោយដឹងថា ពុំមែន​ប្រជាពលរដ្ឋ ដែល​នៅ​ជិតៗ​នោះ ជា​អ្នក​កាប់​និង​ដុត​ទេ គឺមាន​អ្នក​នៅ​ឆ្ងាយ​បានមក​កាប់​ដីព្រៃ​លិច​ទឹក នៅ​តំបន់​នោះ សម្រាប់ សាប​ស្រូវ​ពេល​ភ្លៀង​ធ្លាក់ ដោយ​ខ្លះ​មាន​ក្បាលដី ពី​៣០​ទៅ​៥០​ម៉ែត្រ ដោយ​ពួកគេ​បាន​លបលួច មក​កាប់​កូនឈើ​ជា​ដីព្រៃ​លិច​ទឹក ហាល​ឲ្យ​ងាប់ ទើប​គេ​មក​ដុត​ឲ្យ​វាល សម្រាប់​នៅពេល​មាន​ភ្លៀង​ធ្លាក់ គេ​មក​សាប​ស្រូវ​តែម្តង ។ សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដីព្រៃ ជា​ជម្រក​ត្រី​ពង​កូន ក្នុង​រដូវ​ទឹក​ឡើង ប៉ុន្តែ​សកម្មភាព​បែបនេះ គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា ចេញមុខ​ទៅ​ទប់ស្កាត់​ឡើយ ។

IMG-20150410-WA0018
​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បន្តថា អ្នក​ដុត​ព្រៃ​ទាំងនោះ បានធ្វើ​ឲ្យ ភ្លើង​ឆេះ​រាលដាល មក​ជិត​របង​វត្ត​យុគ​ន្ឋ​រ ធ្វើ​ឲ្យ​ព្រះសង្ឃ និង​អាចារ្យ ភ័យខ្លាច​បាននាំគ្នា​ត​ទុយោ​ទឹក​បាញ់​ពន្លត់ អស់​រយៈពេល​ជាច្រើន​ម៉ោង ទើប​គ្រប់គ្រង​បាន ។
​ករណី​ខាងលើនេះ លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៏ បាន​ឲ្យ​ដឹងថា លោក​បានទទួល​ព័ត៌មាន​នេះហើយ និង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា ជន​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ តែបើ​ទោះជា​បែបនេះ​ក្តី លោក​នឹង​ស្រាវជ្រាវ​ទាល់តែ​ឃើញ ។

IMG-20150410-WA0020
​សូម​រំលឹកថា នៅ​ស្រុក​បរិបូរ​ណ៏ សកម្មភាព​កាប់​ដីព្រៃ​លិច​ទឹក​នេះ បាន​កើតឡើង​ពីរលើក​ហើយ ដែល​ករណី​ទី​១ កើតឡើង​នៅ​តំបន់​ដំបូក​ក្រហម ឃុំ​ផ្សារ ហើយ​អាជ្ញាធរ បាន​ចាប់​ឃាត់​គ្រឿងចក្រ​មួយគ្រឿង បញ្ជូនទៅ​មន្ត្រី​ជំនាញ និង​លើក​នេះ កើត​នៅ​ឃុំ​ត្រពាំង​ចាន់ និង​ឃុំ​ឆ្នុកទ្រូ ជា​បន្តបន្ទាប់​ទៀត ៕

dDddd