រថយន្ត​ដឹកឈើ​ខុសច្បាប់​ពី​៥០​ទៅ​៦០​គ្រឿងក្នុង​មួយ​យប់ៗ​ដែល​ឆ្លង់​កាត់មុខ​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា​ដោយ​រលូន

0

មណ្ឌលគិរី​៖​ពលរដ្ឋ​និយាយថា​យ៉ាងហោចណាស់​ក៏មាន គ្មាន​ការបង្ក្រាប​ព្រោះ​មន្ត្រី​ទាំងនោះ​សង្ស័យ​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​។​ ​ជំនួញ​ឈើ​ប្រណីត​ឈ្មួញ​កំពុង​កាប់បំផ្លាញ​នឹងធ្វើ​ការដឹក​ជ​ញ្ជួ​ន​មកពី​តំបន់​ផ្សេងៗ រួមមាន​ដែនដី​ព្រៃ​អភិរក្ស​ដីព្រៃ​បំរុង​អចិន្ត្រៃយ៍​របស់​រដ្ឋ​ដីព្រៃ​គ្រប់គ្រង​ដោយ​បរិស្ថាន​នឹង​ដែន​ជំរក​សត្វព្រៃ​។​

ល​។​ឈ្មួញ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ រួមទាំង​មន្ត្រី​ជំនាញ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ធ្វើការ​ចោទប្រកាន់ថា ត្រូវ​រូ​វ​គ្នា​ជា​លក្ខ​ណះ​ប្រព័ន្ធ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស យ៉ាង​អានាធិបតេយ្យ ឯ​ការបង្ក្រាប​នាពេល​កន្លងមក គឺ​បង្ក្រាប​បានតែ​រថយន្ត​ដឹកឈើ​បន្តិចបន្តួច​ដូរ​បាយ​ហូប មិន​ប្រាប់​ឬ​បង់លុយ​អោយ​ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា ការកាប់បំផ្លាញ​ឈើ​ប្រណីត​ដោយ​ម៉ាស៊ីន​ត្រង់សឺន័រ​នៅ​តំបន់​ដែល​រដ្ឋ​ហាមឃាត់ កំពុង​កើតមាន​យ៉ាង​ភ្លូកទឹកភ្លូកដី និង​អារច្រៀក​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។​

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា តំបន់​ដែល​គេ​កំពុង​លុកលុយ​កាប់បំផ្លាញ​ឈើ​ប្រណីត​ទាំងនោះ ជា​តំបន់​ព្រៃ​ហាម​ឃាត់ទុក​សម្រាប់​ឱ្យ​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ក្នុងព្រៃ​ហាមឃាត់​នោះ​ឈើ​ប្រណីត​ប្រភេទ​នាងនួន ធ្នង់ បេង ជិត​ផុត​ពូជ​ហើយ ដោយសារ​ក្រុម​ឈ្មួញ​ឈើ​ប្រណីត ហើយ​នៅពេល​អនាគត​ឈើ​ប្រណីត​នៅ​ខេត្តមណ្ឌលគិរី​អាច​នឹង​រលាយ​ហិនហោច​ជាមិនខាន បើ​គ្មាន​វិធានការ​ណាមួយ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ។​ ​

ទាក់ទិន​នឹង​ការដឹកជញ្ជូន​ឈើ​ប្រណីត​កំពុងតែ​មានការ​សម្រុក​ដឹក​ចេញ​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាមផ្លូវ​ជាតិ​លេខ ៧៦​ពី​ស្រុក​អូររាំង​ឆ្ពោះទៅ​ប្រទេស​វៀត តាម​ច្រករបៀង​មួយចំនួន​ក្នុង ស្រុក​កែវ​សីមា ។​ការដឹក​ជ​ញ្ចូ​ន​ឈើ​ប្រណីត​នេះ​មាន​ប្រភេទ​ធ្នង់ នាងនួន បេង ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស្ស័​រ ឡិច​ស៊ី​ស កាមរី ។​តាមផ្លូវ​ឆ្ពោះទៅ​ច្រករបៀង​នីមួយៗ​តែងមាន​សមត្ថកិច្ច​ជាច្រើន​នៅតាម​ផ្លូវ​ដូចជា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ប៉ូលិស​ស្រុក កងរាជអាវុធហត្ថ​ស្រុក ប៉ូលិស​និង​យោធា​វរ​ការពារ​ព្រំដែន​គោក​ជាដើម ។

ចំណែក​នៅតាម​ផ្លូវជាតិ​លេខ ៧៦​វិញ មាន​សមត្ថកិច្ច​រាប់មិនអស់​ចាប់តាំងពី​ស្រុក​រហូតដល់​ព្រំដែន ដូចជា ប៉ូលិស​អធិការដ្ឋាន​ស្រុក​អូររាំង​និង​ស្រុក​កែវ​សីមា កងរាជអាវុធហត្ថ​ស្រុក​ទាំងពីរ ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ ផ្នែក សង្កាត់ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួងមហាផ្ទៃ គយ​ចល័ត ស្នាក់ការ​កងរាជអាវុធហត្ថ​ប្រចាំ​ទិស យោធា​ដឺ​បេ និង​វរ​ការពារ​ព្រំដែន​គោក​របស់​ប៉ូលិស និង​យោធា រួមទាំង​ក្រុមចម្រុះ​មួយ​ដែល​បង្កើតឡើង​ដោយ​គណៈកម្មការ​ខេត្ត​ចូលរួម​ជាច្រើន​ស្ថាប័ន ។

ជាមួយគ្នានេះ នៅមាន​អ្នកប្រចាំការ​ជា​យោធា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ឈរជើង​ក្បែរ​ច្រកទ្វារព្រំដែន​ទៀត នេះ​មិនទាន់​គិត​សមត្ថកិច្ច​ច្រកទ្វារ​ផង​ទេ ។​ ​សាធារណមតិ​ភាគច្រើន​បានដាក់​ចម្ងល់ និង​គិត​មិន​យល់​ពី​សមត្ថកិច្ច​មាន​ច្រើន​ស្ថាប័ន​បែបនេះ និង​សុទ្ធសឹង​ជា​សមាសភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងអស់​ដែល​ទទួល​អនុវត្ត​សារាចរ​លេខ​០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ហេតុអ្វី​បានជា​នៅតែមាន​ឈើ​ប្រណីត​ដឹកជញ្ជូន​ដោយ​សេរី​តាម​រថយន្ត​គ្រប់​ធុន​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ​ទៅវិញ ? ព្រោះ​ការដឹកជញ្ជូន​ឈើ​ប្រណីត​មិនអាច​លាក់បាំង​ពី​ភ្នែក​មហាជន​បានទេ ។

បើតាម​ប្រភពពី​អ្នក​ប្រកប​របរ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជាច្រើន​នាក់​បាន​ត្អូញត្អែរថា ការរកស៊ី​ដឹកឈើ​ប្រណីត​នេះ​ពុំ​សូវ​ចំណេញ​ច្រើន​ទេ ព្រោះ​ត្រូវ​បង់លុយ​ជូន​កម្លាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ពេក ហើយ​ក្នុង​មួយ​ស្ថាប័ន​បើ​រថយន្ត​ឡង់​គ្រី​ស្ស័​រ ឬ​ឡិច​ស៊ី​ស​មួយ​ជើង​ចាប់ពី​២០​ម៉ឺន​រៀល​រហូតដល់​១០០​ដុល្លារ ឯ​រថយន្ត​កាមរី និង​សាំ​យ៉ុង​ចាប់ពី​៨​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​សម្រាប់​មួយគ្រឿង​ក្នុង​មួយ​ស្ថាប័ន ។

ក្រុម​អ្នករកស៊ី​បាន​បញ្ជាក់ថា ស្ថាប័ន​ដែល​យកលុយ​ច្រើន ជាងគេ​គឺ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ក្រសួង ក្រុមចម្រុះ ។​ទោះជា​យ៉ាងណា ប្រភព​ដែល​បាន​អះអាង​ខាងលើ​ពុំមាន​ឯកសារ​ណាមួយ​បញ្ជាក់ ឬ​ហ៊ាន​អះអាង​ច្បាស់លាស់​ពី​សកម្មភាព​ខាងលើ​នោះទេ គ្រាន់តែ​និយាយ​ដោយ​មិន​បើកចំហ ដែល​ចាត់ទុកថា​មិនទាន់​ផ្លូវការ ។

ប៉ុន្តែ​រាល់​សកម្មភាព​ពេល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តដល់​ចំណុច​គោលដៅ​ដែល​សមត្ថកិច្ច​ឈរជើង​ម្តងៗ បើ​មាន​ក្រុមអ្នកកាសែត​នៅក្បែរនោះ​តែងតែមាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នោះ​មកសុំ​អង្វរ​ឱ្យ​ក្រុមអ្នកកាសែត​ដកឃ្លា​ចេញ​ឱ្យ​ឆ្ងាយ​សិន បើ​ពុំ​ដូច្នោះ​ទេ​សមត្ថកិច្ច​នៅ​ទីនោះ​ពុំ​បើកផ្លូវ​ឱ្យ​ទៅមុខ​ទៀតឡើយ ។

លុះ​ពេល​ក្រុមអ្នកកាសែត​ដកថយ​ផុត ទើប​រថយន្ត​ដឹកឈើ​បើក​ទៅមុខ​ដោយ​សុវត្ថិភាព ហើយ​ក្រុម​ឈ្មួញ​ឈើ​បាន​ជូន​លុយ​ដល់​ក្រុមអ្នកកាសែត​២​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​រថយន្ត​ឡង់​គ្រី​ស្ស័​រ ឬ​ឡិច​ស៊ី​ស​មួយគ្រឿង​ផងដែរ ។ ទោះ​ជាមាន​សកម្មភាព​បែ​ប​នេះ​ក្តី ពេល​អ្នកកាសែត​សុំ​ធ្វើការ​បំភ្លឺ​ពី​សមត្ថកិច្ច​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​នេះ​សមត្ថកិច្ច​តែង​ប្រាប់​វិញ​ថា រថយន្ត​ដឹកឈើ​បើក​លឿន ម្យ៉ាងទៀត​គេចវេះ​គ្រប់​ច្រកល្ហក​និង​ទីផ្សារ​កំពុងមាន​ហាងឆេង​ខ្ពស់ យើង​មិនអាច​បង្ក្រាប​បានទេ ។

បើ​យើង​ទប់ស្កាត់​នៅ​ច្រក​របស់​យើង គេ​ប្រាកដជា​ទៅ រក​ច្រក​ផ្សេង​មិន​ខាន ហេតុដូច្នេះ​ហើយ​យើង​ត្រូវ​បើកភ្នែក​ខ្លះ បិទ​ភ្នែក​ខ្លះ ។​ ​សូមបញ្ជាក់ថា អ្នក​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន​ភាគច្រើន​សុទ្ធសឹង​ជា​អ្នកមាន​ខ្នងបង្អែក ទើប​អាច​ប្រកប​របរ​នេះ​បាន បើ​គ្មាន​ខ្សែរយៈ​ទេ​មិនអាច​រកស៊ី​របរ​នេះ​បានឡើយ ។

ដូចជា​ការបង្ក្រាប​នាពេល​កន្លងមក​ស្ទើរ​គ្រប់​ស្ថាប័ន ភាគច្រើន​គឺ​បង្ក្រាប​បានតែ​រថយន្ត​ដឹកឈើ​ណា​ដែល​ក្រឡាប់​បែក​កង់ ឬ​រថយន្ត​ខូច​នៅតាម​ផ្លូវ​មិនអាច​ទៅមុខទៀត​បាន និង​រថយន្ត​ដែល​ពុំបាន​បង់លុយ ឬ​បង់លុយ​មិន​គ្រប់​តាម​ជើង​ប៉ុណ្ណោះ បើ​មិន​ដូ​ច្នុះ​គឺ​ត្រូវ​សមត្ថកិច្ច​ដេញចាប់​អោយ​ខាន​តែ​បាន​ដើម្បី​យក​ធ្វើជា​ស្នាដៃ​តែម្តង​៕20140206_020115 20140206_020304