​អាង​ខ្លួន​ជា​រាជ​អាវុធហត្ថ​ពាក់​ស្បែក​ខ្លា​រត់ការ​ដឹកឈើ​ប្រណិត ឥត​ញញើត​ច្បាប់​

0

​កំពង់ធំៈ សកម្មភាព​ដឹកឈើ​ប្រណិត បានធ្វើ​ចរាចរណ៍​ដូច​គោ​ហ្វូង តែ​ពុំ​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​ឬ​ស្ថាប័ន​មានអំណាច ចាត់វិធានការ​ទប់ស្កាត់​នោះទេ ជាក់ស្តែង​ចាប់តាំងពី​លោក ហ៊ុន អៀង នាយ​អធិកា​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប មកកាន់​អំណាច​ពុំដែល​ឃើញ​ចាប់​ឈើ​បាន​សូម្បី​តែមួយ​ដុំ ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​ថា លោកនាយ​អធិការ​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​ដឹង​បានជា​ពុំមាន​ការបង្ក្រាប​។​20130723_072304
​ទិដ្ឋភាព​ការដឹកជញ្ជូន​បទល្មើស​ឈើ​គ្រញូង ត្រូវបានធ្វើ​សកម្មភាព ទាំងយប់​ទាំង​ថ្ងៃ ក្នុង​មួយថ្ងៃ​ចាប់ពី ៥​ទៅ ១០​ឡាន តាមរយះ​រថយន្ត​បា​ឡែ​ន រថយន្ត​កូរ៉េ និង​រថយន្តក្រុង ក្នុងនោះ​ត្រូវបាន​គេ​ស្គាល់​ថា មាន​លោក​អនុសេនីយ៍ឯក យ៉ាំ ប៉ូ​ណា ( ហៅ​ចិន ) ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ត្រូវបាន​លោក មេបញ្ជាការ​ខេត្ត​ប្រគល់​តួនាទី​ខាង​រត់ការ​ឈើប្រណិត ដែល​ឆ្លងកាត់​ខេត្តកំពង់ធំ ក្នុង​ភាគហ៊ុន​របស់លោក ចិន ដែល​ត្រូវបាន​គេ​ដាក់​ហាស​នាម​ថា ប៉េ​អ៊ឹម​រស់​ដោយសារ​រកស៊ី​ឈើ នោះ​មានឈ្មោះ លោក តឿ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អធិរាជ​ឈើ​គ្រញូង ប្រចាំ​ផ្លូវជាតិ​លេខ​៦ កន្លងមក​ធ្លាប់​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ ហើយ​សមត្ថកិច្ច​ចាប់បាន ក៏​ឈាន ដល់​ការប្រើប្រាស់​អាវុធ​បាញ់​ផ្អើល​ពេញ​ក្រុង​ស្ទឹងសែន ត្រឹម​តែមួយ​ដង្ហើមចង្រិត ជាប់ឃុំ​មួយ​យប់​រួច​ដោះលែង ។​20130108_090146
​ចំណែក​លោក អនុសេនីយ៍ឯក យ៉ាំ ប៉ូ​ណា ( ហៅ​ចិន ) បច្ចុប្បន្ន​ពុំបាន​យក​តួនាទី​ទៅ​បំរើ​ប្រទេសជាតិ​នោះទេ បែរជាយក ស្បែក​ជា​អាវុធហត្ថ​មក​បំរើការ​ឲ្យ​ឈ្មួញ​ឈើ​ឈ្មោះ​តឿ ហើយ​ពុំមាន​ខ្លាចញញើត​ពី​ច្បាប់​នោះឡើយ ក្នុងនោះដែរ ត្រូវបាន​គេ​សង្ស័យថា សមត្ថកិច្ច​មួយចំនួន ដែល​ត្រូវបាន​ថ្នាំ​សណ្តំ​លោក (​ចិន​) មាន​សភាព​ស្ងប់ស្ងាត់​គេង​អង្រឹង​ចាំ​ទទួល​លុយ ចំណែក​អ្នក​ដែល​ពុំ​បានទទួល​លាភស្ការៈ​ពី​លោក ចិន ប៉េ​អ៊ឹម​ឈើ មានការ​ក្តៅក្រហាយ ដោយសារតែ​លោក​ចិន គិតគូរ​តែ​ថ្នាក់លើ ថា្នក់​ក្រោម​មើលរំលង ។​
​ចំណែក​លោក ហ៊ុន អៀង នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ពុំ​អាចធ្វើ​ការទំនាក់ទំនង​បានទេ តែបើ​ចង់​ជួប​លោក វា​ពិបាក​ជាជាង​ទៅសុំ​ភ្លើង​យ​ក្យ​ទៅទៀត និង​ធ្វើ​ឲ្យ​មានការ​រិះគន់ថា ឋានៈ​ត្រឹម​អ្នកកាសែត និង​មន្ត្រីរាជការ កំប៉ិកកំប៉ុក​គ្មាន​វាសនា​នឹង​បាន​ចូលជួប​លោក​ទេ សូម្បីតែ​ទូរស័ព្ទ​ក៏​មិន​ខ្ចី​លើក​ដែរ ទើប​បណ្តាល​ឲ្យ​ពុំ​អាច​សុំ​ការ បំភ្លឺ​ជុំវិញ​ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​ចរាចរណ៍​ឈើ​ដូច​គោ​ហ្វូង ។​
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​ចោទប្រកាន់ថា លោក អនុសេនីយ៍ឯក យ៉ាំ ប៉ូ​ណា ( ហៅ​ចិន ) ប៉េ​អ៊ឹម​រស់​ដោយសារ​រកស៊ី​ឈើ​នេះ ពុំ​អាច​ទំនាក់ទំនង​បានទេ ដូច្នេះ​មហាជន​បាន​សំណូមពរ​ទៅ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពិចារណា និង​ស៊ើបអង្កេត​លើ​ករណី​សកម្មភាព និង​ទង្វើ​របស់លោក ចិន នាពេល​បច្ចុប្បន្ន​ដើម្បី​កុំ​ឲ្យ​មន្ត្រី​មួយចំនួនទៀត យក​គំរូ​តាម ។​
ដោយ នាគរាជ20130108_083606