នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ដល់ពេល​វិចសម្ពាយ​លា​ផ្លាស់​ដូច​ផ្លាស់​ឆ្នាំ​ថ្មី

0

​កំពង់ធំៈ ក្រោយពី​សកម្មភាព​នៃរ​ដ្ឋ​បាល​សាលាខេត្ត​កំពង់ធំ ទទួល​នូវ​ព្យុះភ្លៀង រកាំរ​កុះ​មកជា​ច្រើន​ឆ្នាំ បង្ករ​ឲ្យ​មន្ត្រីរាជការ មួយចំនួន​មានការ​អាក់អនចិត្ត នូវ​ទង្វើ​នៃ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ រហូត​មានការ​បោះឆ្នោត​សម្ងាត់​ម្តង​ហើយ​ម្តង ទៀត​ដើម្បី​ធ្វើការ​ពិចារណា សុំ​ធ្វើការ​ផ្លាស់ប្តូរ​នាយករ​ដ្ឋ​បាល​សាលាខេត្ត​កំពង់ធំ ដោយ​អះអាងថា នាយករ​រដ្ឋបាល ដែលមាន​ឈ្មោះ ឡង គី​សឹង ពុំមាន​លទ្ធភាព​ក្នុងការ ចាត់ចែង​ការងាររដ្ឋបាល ។​
​កាលពី​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៥ មានការ​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុម ប្រឹក្សា​ខេត្តកំពង់ធំ ព្រមទាំង​សមាជិក ក្រុមប្រឹក្សា បាន​ប្រជុំ​បោះឆ្នោត​ដក់ លោក ឡង គី​សឹង នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ក្នុងនោះ​មាន​អ្នកជំទាស់ ចំនួន ៣​សំលេង ចំណែក​អ្នក​ដែល​ឯកភាព​ឲ្យ​ដក​លោក ឡង គី​សឹង ចេញ និង​ធ្វើការ ផ្លាស់ប្តូរ​នាយ​ថ្មី មាន​ចំនួន ១១​សំលេង លទ្ធផល​ទើប​ក្រុមប្រឹក្សា​សម្រេច​ធ្វើលិខិត ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ដក​លោក ឡង គឺ​សឹង លេខ ១១៧ រ ប ក ចុះ​ថ្ងៃទី ១៦ មិនា ឆ្នាំ ២០១៥​។​images
​ន័យ​ក្នុង​លិខិត​ផ្ញើរ​ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​យោងតាម​សេចក្តី​នៃ​អង្គប្រជុំ ស្តីពី ភាពមិន​ប្រក​តី និង​ភាព​ខុសឆ្គង​របស់លោក ឡង គី​សឹង នាយក​រដ្ឋបាល សាលាខេត្ត​កំពង់ធំ សុំ​ដក​លោក ឡង គី​សឹង និង​ឲ្យ​ផ្លាស់ប្តូរ​ទៅ​បម្រើការ​នៅ​ក្រសួងមហាផ្ទៃ​វិញ ហើយ​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បានសម្រេច​ឯកភាពគ្នា រៀបចំ លោក អ៊ឹម សារឿន ជា​នាយក​រដ្ឋបាលខេត្ត​កំពង់ធំ​វិញ ដោយសារ​មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ឲ្យ​បំពេញ​តួនាទី​ជា នាយក​រដ្ឋបាល​ជំ​នួន លោក ឡង គី​សឹង ចំណែក​លោក ម៉ាក់ ប៊ុន​ហុង លោក អ៊ុក ប៊ុនធឿន ឲ្យ​រក្សា​ទុកជា​នាយរង នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ដដែល ចំណែក​លោក ឆូ​យ កុសល អភិបាលរង​ស្រុក​ស្ទោង មក​បំពេញការងារ​ជំនួស​លោក អ៊ឹម សារឿន​វិញ ។​
​មហាជន​ទូទៅ​បាន​និយាយថា គ្មានអ្វី​ដែល​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះទេ ជាធម្មតា​កងកម្លាំង មន្ត្រីរាជការ តែងតែមាន​ការផ្លាស់ប្តូ​រ​មុខ​តំ​ណៃ​ង ទីតាំង ជា​រឿង​ធម្មតា ជាពិសេស​លោក ឡង គី​សឹង ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ក្រសួងមហាផ្ទៃ ប្រៀបបាន​ទៅនឹង សេរី​មង្គល​របស់លោក ឡង គឺ​សឹង ឆ្នាំ​ចាស់​ផ្លាស​ចូលឆ្នាំថ្មី ការងារ​ចាស់ ផ្លាស់​ទៅ​ទទួល​ការងារ​ថ្មី ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ក្នុង​ជីវិត​ផងដែរ​។​
​ដោយ ប៊ុន រដ្ឋា​11062801_818073098273032_1794448550432478362_n 13107_818073094939699_5510770838245063041_n