ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នា​ក់នៅ​ខេត្តមណ្ឌលគិរី​ត្រូវបាន​ឪពុក​បង្កើត​កាប់​មួយ​កាំបិតផ្គាក់​

0

ខេត្តមណ្ឌលគិរីៈ ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នាក់​ត្រូវបាន​ឪពុក​បង្កើត​កាប់​មួយ​កាំបិតផ្គាក់​ដាច់ ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០១:00​យប់​ថ្ងៃទី​១០​រំលង​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥ ដែល​ស្ថិតនៅ​ភូមិ ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង11131833_1581133618815747_1583087196_n ហើយ​ឪពុក​ដៃដល់​រូបនេះ​ត្រូវបាន​គេ​ដឹងថា​ជា​មនុស្ស​ដែល​ញៀន​ថ្នាំ​ពេញបន្ទុក ។
លោក ញ៉ែម វ៉ាន់​នី ស្នងការដ្ឋាន​ខេត្ត​បាន​ដឹកនាំ​កំលាំង​ចុះ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នោះ​អោយដឹងថា បន្ទាប់ពី​បានទទួល​សេចក្តី​រាយ​ការ​ណ៏​ពី​ករណីនេះ​ភ្លាម​កំលាំង​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​កំលាំង​បាន​ឡោម​ព​ទ្ធ័​នៅ​ទីតាំង​ផ្ទះ​របស់​ជនល្មើស​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​នៅ​ទីតាំង​ខាងលើ រួច​បានធ្វើ​ការបញ្ជូន​មកកាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ធ្ង​ង់​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​តាម​ការជាក់ស្តែង​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃទី​១១ មេសា ឆ្នាំ​២០១៥​នេះ​ហាក់បីដូចជា​ពុំទាន់​ធូ​ស្រាល​នៅឡើយ​ទេ​អំពី​ការ​ញៀន​ថ្នាំ របស់​ឪពុក​រូបនោះ សមត្ថកិច្ច​កំពុង​បន្ត​ការឃុំខ្លួន​រងចាំ​ឃាតក​រូបនេះ​មា​នស​ត្តិ​ធម្មតា​វិញ​សិន​ទើប​ជំនាញ​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ។11131967_1581133648815744_1482423969_n ជនសង្ស័យ​ដែល​សំលាប់​កូនបង្កើត​ខ្លួនឯង​នេះ​មានឈ្មោះ ម៉ី​ន ម៉ាត់​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក្មេងស្រី​រងគ្រោះ​ដែល​បាន​ស្លាប់មាន ឈ្មោះ ម៉ាត់ លី​រ៉ូ​ហាយ​នី អាយុ​២​ឆ្នាំ បច្ចុប្បន្ន​ម្តាយ​និង​សាច់ញ្ញាតិ​កំពុង​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។