​បុរស​ជនជាតិខ្មែរ​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់

0

ខេត្ត​ព្រះសីហនុ​=​កាលពី​រសៀល​ថ្ងៃទី​១០​មេសា​ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​និង​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ជនបរទេស​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​រយះ​ក្បាល​ធ្ងន់ធ្ងរ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៨​មេសា​នៅក្នុង​ហាង​លក់ដូរ​ឈ្មោះ​Sam’s Beach Bar ស្ថិតនៅ​ឆ្នេរសមុទ្រ​អូរត្រេះ​២​ក្នុ​IMG_9753សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ហេង​ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ជនជាតិ​តួ​ក​គី​មានឈ្មោះ​YIGIJ CHANTA CARAL ភេ​ប្រុស​អាយុ​២៩​ឆ្នាំ​បាន​រងរបួស​ក្បាល​ចំនួន​២​កន្លែង​ពេទ្យ​ដេរ​អស់​៧​ថ្នេរ​។​លោក​ឧ​ត្ត​ម​សេនី​យ៌​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​កម្លាំង​លោក​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​នៅពេលនេះ​មានឈ្មោះ​១/​ផាន វណ្ណា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ២/​ឈ្មោះ អ៊ុយ បូ​ណា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ៣/​ឈ្មោះ បឿន តុលា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​ទី​៤/​ឈ្មោះ លឹម​គី​រី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ដែល​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ជា​បុគ្គលិក​បំរើការ​នៅក្នុង​ហាង​កើតហេតុ​ខាងលើនេះ​។IMG_9768​ពាក់ព័ន្ធ​និង​ជម្លោះ​ឈានទៅ​បង្ក​របួសស្នាម​ខាងលើនេះ​ត្រូវបាន​សាក្សី​នៅក្បែរនោះ​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​តួ​ក​គី​ដើរ​ចូលទៅ​ផឹក​ស៉ី​នៅក្នុង​ហាង​ដែល​កើតហេតុ​បន្ទាប់មក​ក៌​កើតមាន​ទំនាស់​ពាក្យសំដី​គ្នា​រវាង​ក្រុម​បុគ្គលិក​នៅក្នុង​ហាង​ជាមួយ​ជនបរទេស​ទើប​មាន​អំពើ​ហឹ​ង្សា​កើតឡើង​។​បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជុំនាញ​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​៕​IMG_9770