មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត រៀបចំ​ពិធីសូត្រមន្ត ដើម្បី​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​

0

​ខេត្ត​ប៉ៃលិន​៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ នៅ​មន្ទីរ​សាធារណៈការ​ខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធីសូត្រមន្ត​ចំរើន​ព្រះ​បរិត្ត ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ត្រៀម​ទទួល​អំណរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩download (11) ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ ។​​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក​ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ប៉ៃលិន ព្រមទាំង​អស់លោក លោកស្រី ជា​អនុប្រធាន​មន្ទីរ​សាធារណៈការ ,​ប្រធាន អនុប្រធាន​ការិយាល័យ នៃ​មន្ទីរ​សាធារណៈការ បុគ្គលិក កម្មករ​ជាច្រើន​នាក់​ផងដែរ ។​​អង្គពិធី​បាន​និមន្ត​ព្រះចៅអធិការ​វត្ត​អូរ​ច្រា និង​ព្រះ​ថេ​រា​នុ​ថេរៈ សូត្រមន្ត​ចំរើន​ព្រះ​បរិត្ត រាប់បាត្រ បង្សុកូល ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​រុងរឿង​នៃ​យើង ដោយ​សូម​ឧទ្ទិស​កុសលផល​បុណ្យ​ប្រកបដោយ​ក្តី​សទ្ធា តាមរយៈ​ព្រះសង្ឃ​ជា​ស្រែបុណ្យ នាពេលនេះ ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​ថ្នាក់ដឹកនាំ និង មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​បំរើ​ប្រទេសជាតិ មាតុភូមិ សូម ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងអស់នោះ បាន​រំដោះ​ចាក​ផុតពី​កម្ម​ពៀរ​វេរា​ទាំងឡាយ និង​បាន​ទៅ​សោយសុខ​ដល់​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។download (9)​​អង្គពិធី ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​៣ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមែ ព្រះនាម រា​ត្យ​សា​ទេវី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រោះព្រំ ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី មហាប្រសើរ ជូន​ដល់​មន្ត្រី បុគ្គលិក នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន សូម​ទទួលបាន​នូវ​សិរី​សួស្តី ជ័យ​មង្គល និង វិបុល​សុខ​គ្រប់ប្រការ​ជា​ដរាប​តរៀង​ទៅ ។download (6)​​នៅក្នុង​ឱកាស​នេះដែរ លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​របស់​មន្ទីរ ដែល​ចូលនិវត្តន៍ ដោយបាន​លើកឡើង​អំពី​ការវិវត្តន៍​រីកចំរើន​នាពេល​បច្ចុប្បន្ន របស់​អង្គភាព​មន្ទីរ​សាធារណៈការ គឺ​ពិតជា​ពុំ​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក ក្នុងការ​បំពេញភារកិច្ច​ស្នូល​របស់​មន្ត្រី​ដែល​ចូលនិវត្តន៍​យើង​បានឡើយ ។ បន្ទាប់មក​លោក​ប្រធាន​មន្ទីរ ក៏បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត​ផងដែរ ៕download (3) download (7) download (8)