ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀនត្រូវបានកម្លាំងនគរបាលល្បាតរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួកខេត្តបន្ទាយមានជ័យចាប់ខ្លួនបានកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ខែមេសាឆ្នាំ២០១៥ ស្ថិតនៅចំណុចលូពុទ្ធិក ស្ថិតក្នុង
ភូមិស្វាយជ្រុំ ឃុំគំរូក្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកថ្មពួក បានឲ្យដឹងថាជនសង្ស័យមានឈ្មោះកែមផាន់នីអាយុ២៤ឆ្នាំ ដោយដកហូតថ្នាំញៀនចំនួន១១គ្រាប់ ដែលជនសង្ស័យ បានលាក់ក្នុងដបពណ៌ស។មន្ត្រីនគរបាលដដែលបានបន្តទៀតថា ខណៈដែលកម្លាំងនគរបាលចុះល្បាតតាមមូលដ្ឋាននោះ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតថ្នាំញៀន ។ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ។បើតាមមន្ត្រីនគរបាលដដែលបាននិយាយថាដោយមានការណែនាំពីសំណាក់លោកវរះសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បញ្ជាលើការពង្រឹងបញ្ហាសន្តិសុខនិងទប់ស្កាត់បទល្មើសនោះនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាលតាមប៉ុស្តិ៍បានចុះល្បាត ជាប្រចាំងាយស្រួល ជួយអន្តរាគមន៍ ជួយទប់ស្កាត់បទល្មើសបានភ្លាមៗ។លោកឧត្តមសេនីយ៍ស្នងការធ្លាប់បានប្រាប់ថាលោកនឹងបន្តបើការស្រាវជ្រាវនិងបង្ក្រាបបទល្មើស គ្រឿងញៀន ដូចភ្លៀងរលឹម ពីព្រោះវាធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ៕
គង្គា



































