ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ដោយបានដកហូតម៉ាទឹកកក មួយថង់និងម៉ូតូហុងដាវ៉េវមួយគ្រឿងពេលដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ
២០១៥នៅតាមផ្លូវសាធារណះ។អធិការនគរបាលក្រុងប៉ោយប៉ែតលោកអ៊ុំសុផលបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ឈ្មោះអុំ រី អាយុ២៤ឆ្នាំ ស្នាក់នៅមណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។លោកអធិការបានបន្ដទៀតថា ដោយមាន ការណែនាំលើបញ្ហាពង្រឹងសន្ដិសុខក្នុងមូលដ្ឋានក៏ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ ពីសំណាក់លោកវរះសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្ដ លោកបានដាក់ផែនការឱ្យមន្ដ្រីនគរបាលទាំងថ្នាក់ក្រុងនិងតាមប៉ុស្ដិ៍ចេញប្រតិបត្ដិការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវសាធារណៈទាំងយប់ដោយមួយផ្នែកពង្រឹងច្បាប់ចររាចរណ៍ផ្លូវគោក និងមួយផ្នែកទៀតទប់ស្កាត់បទល្មើសនានាដែលអាចចេញធ្វើសកម្មភាព ។លោកបានបញ្ជាក់ថានៅពេលដែលចុះ ត្រួតពិនិត្យនៅចំណុចភូមិមិត្ដភាពនោះស្រាប់តែប្រទះឃើញ ជនសង្ស័យក៏ឃាត់ខ្លួនហើយរកឃើញថ្នាំញៀនតែម្ដង ។ជនសង្ស័យរូបនេះត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌក្រុងប៉ោយប៉ែតបើតាមអធិការនគរបាលរូបនេះបានបញ្ជាក់ថាយុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនិងធ្វើជាឡើងបន្ដបន្ទាប់ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំ ក៏ដូចជាក្រោយថ្ងៃចូលឆ្នាំ ដើម្បីថែរក្សាសន្ដិសុខជូនប្រជាពលរដ្ឋ។បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធី ៕
គង្គា



































