ស្រវឹង​បើក​ម៉ូតូ​បុក​រថយន្ត​ចំ​ពីមុខ​ក្នុង​ទិស​ច្រាស់​គ្នា​ក្នុង​ចំណេ​ក​ផ្លូវ​រថយន្ត​រងរបួស​ខ្លួនឯង​ធ្ងន់ធ្ងរ​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ដោ​សារ​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ក្នុង​ទិស​ច្រាស់​គ្នា​និង​ក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ត​។ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៥ លើផ្លូវ​កៅស៊ូ​នៅមុខ​សណ្ឋាគារ​សំរោង--​សែន ស្ថិត​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​និយាយ​អោយដឹងថា​៖​អ្នកបើកប​រថយន្ត​ម៉ាក​កាមរី​ពណ៍​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​PP2C2041​ឈ្មោះ កង ច​ន្ធី អា យុ​៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឡដ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បើកប​រថយន្ត​បាន​បើកបរ​ពី​លិច​មក​កើត​។​ដោយឡែក​អ្នកបើកប​ម៉ូតូ​មានឈ្មោះ តា រ៉េ​ម​បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A 6332 បើកបរ​ពី​កើតមក​លិច​។​
​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បើកប​ក្នុង​ល្បឿន​ធម្មតា​ពី​លិច​មក​កើត ខ​ណះ​ដែល​ជនរងគ្រោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​មាន​ស្ថានភាព​ស្រវឹង​ខ្លាំង​ផង បាន​បើក​រេ​មក​ខាង​ចំណែក​ផ្លូវ​របស់​រថយន្ត ដោយ​ឃើញ​ស្ថានភាព​ដូច្នេះ​អ្នកបើកបរ​រថយន្ត​បាន​ឈប់​ស្ងៀម ឯ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង ម៉ូតូ​បាន​ទៅ​នៅ​ពីក្រោម​រថយន្ត ចំណែក​ជនរងគ្រោះ​បាន​ខ្ទេ​ត​ចេញពី​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់​។​-- (1)
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​យកទៅ​កាន់​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បីអោយ​គ្រូពេទ្យ​សង្គ្រោះ​ព្យាបាល​។​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​ប្លង់​គ្រោះថ្នាក់​កសាង​សំណុំរឿង​តាម​និតិ​វិធី ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សារ​ទុក​នៅ​អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​។​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ រង់ចាំ​មើលថា​សមត្ថកិច្ច​នឹ​ដ​ដោះស្រាយ​បែបណា​ដែរ ខ​ណះ​ដែល​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​រថយន្ត​ក្នុង​ចំណែក​ផ្លូវ​រថយន្ត បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ខ្លួនឯង​បែបនេះ​៕