អន្សមយក្យខ្មែរ ជាប់ក្នុងកំណត់ត្រាពិភពលោក

0

សៀមរាប៖កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ អ្នក​វិនិច្ឆ័យ របស់​កំណត់ត្រា​ប្លែកៗ​នៅក្នុង​ពិភពលោក បានប្រកាសថា​នំអន្សមជ្រូក​យក្ស​របស់​ខ្មែរ​មួយ​នេះ បាន​ជាប់​ក្នុង​ឯតទគ្គ​កម្ម​ថ្មី​នៃ​ពិភពលោក​ហើយ​។ASM5​អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា លោក​ឡុង បូរ៉ា មានប្រសាសន៍ថា​ការដែល​នំអន្សមជ្រូក​យក្ស​របស់​ខ្មែរ ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក (Guiness World Record ) នេះ​វា​គឺជា​នំអន្សម​ខ្មែរ​ទី​១​ហើយ ដែល​ធ្វើឱ្យ​ពិភពលោក​បាន​ស្គាល់​។​
((​ជា​មោទនៈភាព​សម្រាប់​ចុងភៅ​របស់ខ្ញុំ​ទី​១ ក៏​ជា​មោទនៈភាព​សម្រាប់​ប្រជាជន​សៀមរាប​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ដែរ​))​។​WP_20150413_068
​សមាគម​ចុងភៅ​កម្ពុជា ដែលជា​អ្នកធ្វើ​នំអន្សមជ្រូក​យក្ស​មួយ​នេះ ឱ្យដឹងថា​គេ​បាន​ប្រើ​ធាតុ​ផ្សំ​ជាច្រើន​មុខ សរុប​ទម្ងន់​៣២៦៤(​បី​ពាន់​ពីរ​រយ​ហុក​សឹ​ប​បួន​)​គីឡូក្រាម ក្នុងនោះ​មាន​អង្ករ​ដំណើរ​១​តោន ខ្ទិះដូង​៤៩៩​គីឡូក្រាម​អំបិល​១៥​គីឡូក្រាម សណ្ដែកបាយ ៤៩៩​គីឡូក្រាម សាច់ជ្រូក​បី​ជាន់​៥០៧​គីឡូក្រាម ម្រេច​កំពត​៣​គីឡូក្រាម ស្លឹក​ខ្ទឹម​ចិញ្ច្រាំ​១៦​គីឡូក្រាម ស្លឹកចេក​៣៣៣​គីឡូក្រាម​និង​ខ្សែចំណង​៣៧៥​គីឡូក្រាម​ជាដើម​។​WP_20150413_071
​មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ឱ្យដឹងថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំមមែ​នេះ គេ​មានបំណង​ជំរុញ​ឯតទគ្គ​កម្ម​ចំនួន​២ ទៅក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក គឺ​ទី​១​នំអន្សមជ្រូក​យក្ស ដែលមាន​ទម្ងន់​៣២៦៤​គីឡូក្រាម និង​ទី​២ ការប្រមូល​គ្នា​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន ដែលមាន​មនុស្ស​ចូលរួម​ចំនួន​២០១៥(​ពីរពាន់​ដប់​ប្រាំ​)​នាក់​៕ASM2​ខេង ឧត្តម