ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនារសៀថ្ងៃទ០៤ខែ មេសារឆ្នាំ២០១៤មានរៀបចំកិច្ចប្រជុំដាក់ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី នៅសាលប្រជុំគណៈស្នងការនគរបាលខេត្ត! លោកវរៈសេនីយ៏ឯក លឹម ហេន ស្នងការរងទទួលផែនសានាធិការ បានអានសេចក្តីណែនាំលេខ០០៣ ស.ណ.ន ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤របស់អគ្គស្នងការនគរបាលជាតិ ស្តីពីវិធានការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឳកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស២០១៤ រួចមក! ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង បានអញ្ជើញមានប្រសាសន៏ថា!បច្ចុប្បន្ននេះចំពោះសភាព ការបទល្មើសព្រហ្មទណ្ឌថ្វីត្បិតមានការថយចុះមួយចំនួនក៏ពិតមែននៅក្នុងខេត្ត ក៏ប៉ន្តែកំលាំងសមត្ថកិច្ចនគរបាលយើងត្រូវតែមានការប្រុងប្រយ័ត្តខ្ពស់ជាប់ជានិច្ច ជាពិសេសគឺក្នុងឳកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃ ណីជាតិឆ្នាំមមីដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ !តាមដាននូវរាល់មុខសញ្ញាដែលជាសមាសភាពអាក្រក់មួយចំនួន ក្រែងលរពួកនេះអាចលបលួចធ្វើសកម្មភាពដូចជា លួច ឆក់ ប្លន់ ឃាតកម្ម ចាប់រំលោភសេពសន្ថវៈ….។ល។
ត្រូវត្រួតពិនិត្យមើលម៉ូតូ រថយន្តអន្តរាគមន៏ រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិសភ័យ ឲ្យបានត្រិមត្រូវរងចាំនៅតាមគោលដៅសំខាន់ៗ ត្រៀមជួយអន្តរាគមន៏សង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបាន១០០%នាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរយើង។ដោយសុផាត