(ឧត្តរមានជ័យ)សមត្ថកិច្ចនៅក្នុងស្រុកត្រពាំងប្រាសាទទាំងថ្នាក់អធិការដ្ឋាននគរបាលស្រុកនិងកងរាជអាវុធហត្ថស្រុកនិងអាជ្ញាធរស្រុកជាច្រើននាក់កាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៥បានបើកយុទ្ធនាការឆែករកអាវុធជាតិផ្ទុះនៅក្នុងមូលដ្ឋានរបស់ខ្លួននិងនៅតាមដងផ្លូវសាធា
រណះដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងមួយផ្នែកទៀតនោះ គឺដើម្បីពង្រឹងបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។លោកវរសេនីយ៍ត្រីលី ដា រិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានឲ្យកម្ពុជាថ្មីដឹងថា យោងតាមការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដាក់បទបញ្ជាដើម្បីឲ្យកងរាជអាវុធហត្ថគ្រប់ស្រុកចុះពង្រឹងលើបញ្ហាសន្តិសុខនិងទប់ស្កាត់បទល្មើសនិងដាក់ផែនការបើកយុទ្ធនាការឆែករកអាវុធជាតិផ្ទុះនៅពេលយប់និងពេលថ្ងៃសម្រាប់អ្នកធ្វើដំណើរទូទៅ។
លោកវរសេយ៍ត្រីលី ដារិទ្ធបានបន្តទៀតថា យុទ្ធនាការនេះ ធ្វើដើម្បីចូលរួមចំណែកពង្រឹងបញ្ហាច្បាប់ចរាចរណ៍ផងដែរ ដោយឃាត់ខ្លួននិងចាប់ផាកពិន័យអ្នកបើកបរម៉ូតូទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាពនិងមិនដាក់កញ្ចក់មើលក្រោយ ក្រៅពីឆែករកអាវុធជាតិផ្ទុះនោះ លោកក៏បានដាក់ផែនការឲ្យកងរាជអាវុធហត្ថទាំងអស់ចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃផងដែរ ដើម្បីស្រាវជ្រាវរកមុខសញ្ញានិងទប់ស្កាត់ចំពោះជនល្មើសទាំងនោះ ដែលចងធ្វើសកម្មភាពផ្សេងៗនោះ៕




































