ថ្នាំញៀន​ប្រភេទ​ម្សៅ​កូកាអ៊ីន​ចំនួន​៥២៥០ ក្រាម និង​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវបាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់​ចំណាត់ការ​ទៅតាម​នីតិវិធី​

0

​សៀមរាប : ជនសង្ស័យ​ម្នាក់នេះ​មានឈ្មោះ LE VAN DANG ភេទ ប្រុស អាយុ ៦០ ឆ្នាំ ត្រូវបាន​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយShare2015-04-18-bbd7f5bd23be0bcd6a60ee1fbe1c6259975746a53920fce53fe88d9f66ba2943-Pictureការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​ជំនាញ​សហការ​ណ៍​ជាមួយ​កម្លាំង​ក​យ កម្លាំង​កាំកុងត្រូល​និង​កម្លាំង​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ​បាន​នៅក្នុង​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​សៀមរាប​កាលពី​វេលា​ម៉ោង ១៤ ថ្ងៃទី ១៦ ខែ មេសា កន្លងទៅ ។ ព្រមទាំង​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​កូកាអ៊ីន​ចំនួន​៥២៥០ ក្រាម យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។Share2015-04-18-0f0b1fd701fcf6f2fc70605fefe6bdedfe4f248fdd93c82b28b701e5b2efe5c1-Picture លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​សួរនាំ​ចំពោះ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ហើយ​នោះ​ជនសង្ស័យ​បាន​និយាយថា​រូបគេ​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ជាច្រើន​ប្រទេស​រួចមក​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​បាន​ចំនួន​មួយ​យប់​កាលពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៥ កន្លងទៅ លុះដល់​រសៀល​ថ្ងៃទី​១៦​ខែមេសា ជនសង្ស័យ​បានមក​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​សៀមរាប​ដើម្បី​យក​ឥ​វ៉ាន់ ដែល​គេ​ផ្ញើ​មកពី​ប្រទេស​ម៉ាឡេស៊ី ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បានតែ​ម្តង ព្រមទាំង​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​កូកាអ៊ីន​ចំនួន​៥២៥០ ក្រាម ដែល​ជនសង្ស័យ​បាន​យក​លាក់ទុក​ក្នុង​ប្រអប់​កេះ​ដាក់​សម្ភា​រះ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​ហើយ​កាលពី​ថ្ងៃទី​១៨ ខែ មេសា នេះ ៕
​លោក  ខេង ខេមរា​