ខេត្តបន្ទាយមានជ័យ៖ថ្ងៃបង្ហើយបុណ្យចូលឆ្នាំប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបាននាំគ្នាអប់អសាទរពិធីបុណ្យចូលឆ្នាំយ៉ាងគគ្រឹកគគ្រេងមានយុវវ័យខ្លះបាននាំគ្នាជិះម៉ូតូទាំងហ្វូងៗដេញប៉ាតម៉ៅនិងគប់ទឹកដាក់គ្នាពេញថ្នល់ជាតិតែអ្នកខ្លះទៀតដាក់ធុងប៉ាស់នៅតាមថ្នល់ជាតិ
ដាក់ស្រាផឹកនាំគ្នាហោកញ្ជៀវយ៉ាងសប្បាយអើងកងអ្នកខ្លះផឹកស្រាស្រវឹងជិះម៉ូតូដេញប៉ាតម្សៅចាក់ទឹកដាក់គ្នាពេញថ្នល់ជាតិបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់។ជាក់ស្តែងមានរថយន្តកាមរីឆ្លាមមួយគ្រឿងអ្នកបើកបផឹកស្រាស្រវឹងជោកបានបើកទៅបុកនិងរថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរអិុចស្រេ្ពសពេញទំហឹងបណ្តាលឲ្យអ្នកបើករថយន្តកាមរីឆ្លាមស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកជញ្ជូនយកទៅសង្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩.៤០នាទីយប់ថ្ងៃទី១៧មេសាឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខផ្លូវបំបែកចូលទៅក្លឹបកំសាន្តហ្គោថោន ដែលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរះសេនីយ៍ឯកសនគីមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបានប្រាប់ថាអ្នកស្លាប់មានឈ្មោះជាដុមឡែនប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យចំណែកអ្នករួមដំណើររបួសធ្ងន់មិនស្គាល់ឈ្មោះ រស់នៅភូមិឃុំជាមួយគ្នាជិះរថយន្តម៉ាកាមរីឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២H០១២២។លោកសួគ៍បាននិយាយបន្តថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីឆ្លាមនោះបើកពេញពីទីរួមខេត្តសំដៅទៅផ្ទះយ៉ាងលឿនទំនងជាស្រវឹងលុះបើកមកដល់ចំណុចកើតហេតុរថយន្តកាមរីនោះបានបើកជេងនៅលើកំណាត់ផ្លូវកោងបណ្តាលឲ្យរេចង្កូតមកស្តាំដៃស្របពេលនោះមានរថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរអិុចស្ព្រេសពាក់ស្លាកលេខភ្នំពេញ៣A៤៩៥០បើកពីភ្នំពេញសំដៅចូលក្រុងក្នុងទិសដៅច្រាសគ្នាលុះបើកមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តកាមរីឆ្លាមបុកចំពីមុខពេញទំហឹងឡើងរួញបណ្តាលឲ្យអ្នកបើកបរស្លាប់ភាមនៅនិងកន្លែងនិងអ្នករួមដំណើររបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរមិត្តភាពកម្ពុជាជប៉ុននៅស្រុកមង្គលបូរីក្រោយកើតហេតុរួចអ្នកបើករថយន្តក្រុងចុះគេចខ្លួនបាត់៕
លោកសួគ៍បានបញ្ជាក់ទៀតថារថយន្តកាមរីនិងរថយន្តក្រុងត្រូវនគបាលចរាចរណ៍អូសយកទៅរក្សាទុកនៅស្នងការដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ចំណែកសពត្រូវបាននគបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះអ្នកស្លាប់៕គង្គា



































