បន្ទាយមានជ័យ៖ ថ្ងៃស្រង់ព្រះបុណ្យចូលឆ្នាំមមែដែលជាថ្ងៃចុងក្រោយ មានរថយន្តកាមរីឆ្លាមមួយគ្រឿងអ្នកបើកបផឹកស្រាស្រវឹងជោកបានបើកទៅបុកនិងរថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរអិុចប្រេសពេញទំហឹងបណ្តាលឲ្យអ្នកបើករថយន្តកាមរីឆ្លាមស្លាប់ភ្លាមៗ ហើយអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៧មេសាឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខផ្លូវបំបែកចូលទៅក្លឹបកំសាន្តហ្គោថោន ឬក្បែរមុខការិយាល័យប៉ូលីសចរាចរណ៍ខេត្ត ដែលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ឯកសន គីមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានអោយដឹងថា:ជនរងគ្រោះស្លាប់មានឈ្មោះជា ដុមឡែនភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ឯអ្នករួមដំណើររបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះ រស់នៅភូមិឃុំជាមួយគ្នា។ពួកគេជិះរថយន្តម៉ាកាមរីឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២H០១២២។
លោកសន គឹមសួគ៍និយាយបន្តថា:រថយន្តកាមរីឆ្លាមនោះបើកចេញពីទីរួមខេត្តសំដៅទៅផ្ទះយ៉ាងលឿនក្រោមឥទ្ធិពលជាតិស្រវឹងលើកំណាត់ផ្លូវជាតិលេខ ៥ត្រង់កោងក៏ជ្រុលចង្កូតមកស្តាំដៃ។ស្របពេលនោះមានរថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរអិុចស្ព្រេសពាក់ស្លាកលេខភ្នំពេញ៣A៤៩៥០បើកពីត្បូងចូលក្រុងសិរីសោភ័ណក្នុងទិសដៅច្រាសគ្នា ក៏ត្រូវរថយន្តកាមរីឆ្លាមបុកចំពីមុខពេញទំហឹងឡើងរួញបណ្តាលឲ្យអ្នកបើកបរឡានតូចស្លាប់ភ្លាមៗ ហើយអ្នករួមដំណើររបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីអ្នកបើកបររថយន្តក្រុងចុះគេចខ្លួនបាត់ ដោយទុករថយន្តដែលរេធ្លាក់ផ្លូវនោះចោលក្បែរការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត។ក្រោយមករថយន្តតូចម៉ាកកាមរីនិងរថយន្តក្រុងត្រូវអូសទៅរក្សាទុកនៅប៉ូលីសខេត្ត៕ដោយ:ឃិន គន្ធា