ខ្យល់ព្យុះ​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​៤៩​ខ្នង​,​ភ្លើង​អគ្គីសនី​ដាច់​អស់​នៅ​៣​ឃុំ​ក្នុងស្រុក​ព្រះនេត្រព្រះ​ក្រោយពេល​ចូ​ឆ្នាំ​ថ្មី

0

បន្ទាយមានជ័យ​៖វា​ដូចជា​ជំនូន​អាក្រក់​ឬ​ឧបទ្រពចង្រៃ​មួយ​ដែរ​ក្នុង​ចុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំមមែ​ពស ២៥៥៩ គស​២០១៥ សម្រាប់​ពលរដ្ឋ​ឃុំ​ទឹកជោរ ភ្នំ​លៀប​និង​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​។​នោះ​គឺ​ខ្យល់ព្យុះ​កន្ត្រាក់​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ​កាលពី​ម៉ោង​៤IMG_4078​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨​មេសា​២០១៥ ចំ​ពេលដែល​អ្នកស្រុក​នៅ​បន្ត​លេង​កំសាន្ត​យ៉ាង​រីករាយ​បុណ្យ​ផង មាន​ភ្លៀង​មួយ​មេ​ធំ​ហើយ​នាំមក​ជាមួយ​នូវ​ខ្យល់ព្យុះ​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៤៩​ខ្នង​នៅ​ឃុំ​ទាំងបី​។​លោក​លី សុវណ្ណ​រិ​ទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ​ស្រង់​សេចក្តីរាយការណ៍រ​បស់​មេភូមិ​និង​មេឃុំ​ដែល​និយាយថា​:​គ្រោះធម្មជាតិ​នោះ តួលេខ​បឋម​គឺ​បំផ្លាញ​អោយ​ខូចខាត​រលំ បើ​ុ​ង​ដំបូល​ចំនួន​៤៩​ខ្នង​។​ក្នុងនោះ​នៅ​ភូមិ​សំរោង ភូមិ​ស្នាយ​ល្អ ភូមិ​ទឹកជោរ ភូមិ​តា​សៀវ ភូមិ​កណ្តាល​ក្នុង​ឃុំ​ទឹកជោរ​២០​ខ្នង​,​នៅ​ភូមិ​ទ្រ​យោង ភូមិ​ទ្រ​លោក​ត្បូ​វ ភូមិ​ទ្ត​លោក​ជើង​ក្នង​ឃុំ​ទឹក​ភ្នំ​លៀប​២៧​ខ្នង​,​និង​ភូមិ​ចារ​ក្នុង​ឃុំ​ប្រាសាទ ២​ខ្នង​។​IMG_4069
លោក​សុ​ិ​ន រ៉ា​សុ​ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​និង​លោក​មាស រិទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​អោយដឹង​ប្រហាក់ប្រហែលគ្នា​ថា​:​ខ្យល់ព្យុះ​កន្ត្រាក់​នោះបាន​វាយប្រហារ​យ៉ាង​ទាន់ហន់​ដោយ​ពុំ​នឹកស្មាន​ដល់​ព្រោះ​ភ្លៀង​កក់ខែ​វា​ចាប់ផ្តើម​ដោយ​ស្លូត​ដែរ​ពីដំបូង តែ​បាន​ប្រែជា​កាច​នៅពេល​បន្ទាប់មក​។​ប៉ុន្តែ​គ្រោះធម្មជាតិ​នោះ​ពុំ​បង្ក​ស្លាប់​ឬ​របួស​មនុស្ស​ណា​ម្នាក់​ទេ​ដោយសា​រពួល​គេ​បានដឹងខ្លួន​ហើយ​ចាក​ចេញពីផ្ទះ​មុន​។​IMG_4071
លោក​លី សុវណ្ណារិទ្ធ លោក​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុ​ស្តី៍​រដ្ឋា​បាល​ឃុំ​និង​នគរបាល​ស្រុក​បាន​ចុះ​គ្រប់​គោលដៅ​ក្នុងការ​សង្គ្រោះ ជួយប្រមូល​ទ្រព្យសម្បត្តិ​និង​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​ណា​ដែល​ទីទ័ល​ដៃជើង​៕IMG_4075 IMG_4074 IMG_4065​ដោយៈ​ឃិន គ​ន្ធា