កំពង់ធំ =ក្នុងរយះពេល៣ថ្ងៃដោយគិតពីរថ្ងៃ១៤,១៥,១៦ ខែ មេសា ឆ្នាំ២០១៥ក្នុងឪកាសចូលឆ្នាំខ្មែរ សំរាប់ខេត្តកំពង់ធំមានគ្រោះថ្នាក់ចរាចរណ៍រហូត ៦ករណី បណ្ដាលអោយមនុស្ស ស្លាប់ ៣នាក់ របួសធ្ងន់៤នាក់ របួសស្រាល៤នាក់។
លោកកែវ ហ៊ួរស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុក ផ្នែកគ្រោះថ្នាក់ចរាចរណ៍ បានប្រាប់អោយដឹងថា ក្នុងរយះពេល៣ថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ ៦លើក ដោយគិត ពីរថ្ងៃទី១៣ រហូតដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៥ មានមនុស្សស្លាប់៣នាក់ របួស ធ្ងន់ ៤នាក់ របួសស្រាល ៤នាក់ ខូចម៉ូតូ៨គ្រឿង រថយន្ដតូច ២ គ្រឿង រថយន្ដធំ១គ្រឿង និងយាន្ដយន្ដផ្សេងៗ ២គ្រឿង មូលហេតុ បើកបរលឿន ៤ករណី បើកបរប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ១ករណី បើកបរបត់ឈ្វេង មានការធ្វេសប្រហែស១ករណី គ្រោះថ្នាក់ពេលថ្ងៃ៥លើក ពេលយប់១លើក គ្រោះថ្នាក់បង្កដោយម៉ូតូ៦លើក ប្រៀបធៀបទៅនិងឆ្នាំមុន រយះពេលដូចគ្នា ៤លើក កើន ឡើង ២លើក ស្លាប់មនុស្ស២នាក់ កើន ១នាក់ ៕
ប៊ុនរិទ្ធី




































