(ឧត្តរមានជ័យ)កាលពីថ្ងៃទី១៨និង១៩ ខែមេសាឆ្នាំ២០១៥ សមត្ថកិច្ចប៉ូលិសថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន១៥នាក់ មកប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសកម្ពុជា វិញតាមច្រកអន្តរជាតិជាំ ដែលលបលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ តាមច្រកអូរស្វាយ ឃុំត្រពាំង
ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយត្រូវក្រុមទាហានថៃចាប់ឃាត់ខ្លួនបញ្ជូនទៅដាក់គុក នៅខេត្តសុីសាកេត ប្រទេសថៃ អស់រយះពេលជាច្រើនខែ.ច្រើនឆ្នាំកន្លងមកនោះ ហើយត្រូវបានដោះលេងមកវិញតាមច្រកអន្តរជាតិជាំ។លោកក្រូច សម្បត្តិ ប្រធានទីស្នាក់ការ ច្រកអន្តរជាតិជាំ បានឲ្យកម្ពុជាថ្មីដឹងថា ពលរដ្ឋចំណាកស្រុកទាំង១៥នាក់ ដែលសមត្ថកិច្ចប៉ូលិសថៃបញ្ជូនមកនោះ ទី១ឈ្មោះវេ ដន ភេទប្រុសអាយុ២១ឆ្នាំរស់ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវចាប់ខ្លួន ថ្ងៃទី១៨.០៨.ឆ្នាំ២០១៣ ទីឈ្មោះឈុំ រតនា ភេទប្រុសអាយុ១៨ឆ្នាំរស់នៅនិងចាប់ខ្លួនដូចគ្នាទីឈ្មោះងន់ យ៉ុន ភេទប្រុសអាយុ២២ឆ្នាំដូចគ្នាទី៤ឈ្មោះហាន ហាក់ ភេទប្រុសអាយុ៣៣ឆ្នាំដូចគ្នា ទី៥ឈ្មោះហេង រតនះ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ខេត្តសៀមរាប ដូចគ្នា ទី៦ឈ្មោះហ៊ុន ពៅ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ចាប់ខ្លួន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ទី៧ឈ្មោះថា ផល ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិបន្ទាយខ្មែរ ឃុំជើង រាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនថ្ងៃទី២០ ខែ១ ឆ្នាំ២០១៤ ទី៨ឈ្មោះសឹង អាន ភេទប្រុសអាយុ៤៦ឆ្នាំរស់នៅខេត្តកំពង់ធំ ចាប់ខ្លួនថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ទី៩ឈ្មោះជា ជឿន ភេទប្រុសអាយុ៤៦ឆ្នាំរស់នៅកំពង់ធំ ចាប់ខ្លួននៅថ្ងៃទី១៨ ខែ១០ ឆ្នាំ២០១៤ ទី១០ឈ្មោះភា រី ភេទប្រុសអាយុ២២ឆ្នាំ រស់នៅខេត្តកំពង់ធំចាប់ខ្លួនដូចគ្នា ទី១១ឈ្មោះរ៉ាឌី ឆ័យ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅ
ខេត្តកំពង់ចាម ចាប់ខ្លួនថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ទី១២ឈ្មោះអៀប ធីម ភេទប្រុសអាយុ៣០ឆ្នាំរស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី២៣ខែមេសាឆ្នាំ២០១៤ ទី១៣ឈ្មោះឡេង ឆាង ភេទប្រុសអាយុ២២ឆ្នាំ ដូចគ្នា ទី១៤ឈ្មោះឯក ឆ័យ ភេទប្រុសអាយុ៣១ឆ្នាំ ដូចគ្នា ទី១៥ឈ្មោះឃឹម ឃួន ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ និងចាប់ខ្លួនដូចគ្នាខាងលើ។ហើយនៅពេលបច្ចុប្បន្នសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍និងលោកក្រូច សម្បត្តិ ប្រធានទីស្នាក់ការច្រកអន្តរជាតិជាំ បានធ្វើការអប់រំនិងបានជួយថវិការបន្ទេចបន្ទួចដល់ពលរដ្ឋចំណាកស្រុកដែលនៅខេត្តឆ្ងាយៗគ្រាន់បានបាយទឹកតាមផ្លូវ រីឯអ្នកនៅក្នុងខេត្ត រករថយន្តឲ្យជួយជូនទៅជួបជុំក្រុមគ្រួសារវិញ៕



































