បុណ្យចូលឆ្នាំថ្មី​ចប់​បាន​មួយថ្ងៃ​ខ្យល់ព្យុះ​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​៦៦​ខ្នង​,​ភ្លើង​អគ្គីសនី​ដាច់​អស់​នៅ​៣​ឃុំ​ក្នុងស្រុក​ព្រះនេត្រព្រះ​

0

​ខេត្តបន្ទាយមានជ័យ​
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០១៥​ចប់​បាន​មួយថ្ងៃ សម្រាប់​ពលរដ្ឋ​ឃុំ​ទឹកជោរ ភ្នំ​លៀប​និង​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​នោះ​គឺមាន​ខ្យល់ព្យុះ​កន្ត្រាក់​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨​មេសា​២០១៥ ចំ​ពេលដែល​អ្នកស្រុក​នៅ​បន្ត​លេង​កំសាន្ត​យ៉ាង​image (2)

រីករាយ​បុណ្យ​ផង មាន​ភ្លៀង​មួយ​មេ​ធំ​ហើយ​នាំមក​ជាមួយ​នូវ​ខ្យល់ព្យុះ​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៦៦​ខ្នង​នៅ​ឃុំ​ទាំងបី​។​លោក​លី សុវណ្ណ​រិ​ទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ស្រង់​សេចក្តីរាយការណ៍រ​បស់​មេភូមិ​និង​មេឃុំ​ដែល​និយាយថា​:​គ្រោះធម្មជាតិ​នោះ​បើតាម​តួលេខ​បឋម​គឺ​បំផ្លាញ​ឲ្យ​ផ្ទះ​ខូចខាត​រលំ​បើ​ុ​ង​ដំបូល​ចំនួន​៦៦​ខ្នង​។​ក្នុងនោះ​នៅ​ភូមិ​សំរោង ភូមិ​ស្នាយ​ល្អ ភូមិ​ទឹកជោរ ភូមិ​តា​សៀវ ភូមិ​កណ្តាល​ក្នុង​ឃុំ​ទឹកជោរ​២៧​ខ្នង​,​នៅ​ភូមិ​ទ្រ​យោង ភូមិ​ទ្រ​លោក​ត្បូ​វ ភូមិ​ទ្រ​លោក​ជើង​ក្នុង​ឃុំ​ទឹកជោរ​ភ្នំ​លៀប​១៧​ខ្នង​,​និង​ភូមិ​ចារ​ក្នុង​ឃុំ​ប្រាសាទ​១​ខ្នង​។​លោក​សុ​ិ​ន រ៉ា​សុ​ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​និង​លោក​មាស​រិទ្ធី​អធិការនគរបាល​ស្រុក​ព្រះ​នេត្រ​បាន​ឲ្យ​ដឹងថា​:​ខ្យល់ព្យុះ​កន្ត្រាក់​នោះបាន​វាយប្រហារ​យ៉ាង​ទាន់ហន់​ដោយ​ពុំ​នឹកស្មាន​ដល់​ព្រោះ​ភ្លៀង​កក់ខែ​វា​ចាប់ផ្តើម​ដោយ​ស្លូត​ដែរ​ពីដំបូង តែ​បាន​ប្រែជា​កាច​នៅពេល​image (1)

បន្ទាប់មក​។​ប៉ុន្តែ​គ្រោះធម្មជាតិ​នោះ​ពុំ​បង្ក​ស្លាប់​ឬ​របួស​មនុស្ស​ណា​ម្នាក់​នោះទេ​ដោយសារ​ពួកគេ​បានដឹងខ្លួន​ហើយ​ចាក​ចេញពីផ្ទះ​មុន​ទាន់ពេលវេលា​។ លោក​មាស រិទ្ធី​បន្តថា តាំងពី​យប់​មកទល់​ព្រឹក​នេះ​កម្លាំង​នគរបាល​ប៉ុ​ស្តី៍​រដ្ឋា​បាល​ឃុំ​និង​នគរបាល​ស្រុក​បាន​ចុះ​គ្រប់​គោលដៅ​ក្នុងការ​សង្គ្រោះ​ជួយប្រមូល​ទ្រព្យសម្បត្តិ​និង​ជួយ​ជុល​ផ្ទះ​ពលរដ្ឋ​ណា​ដែល​ទីទ័ល​ដៃជើង​ផងដែរ​។ ឯ​កម្លាំង​អា​វុ​ហត្ថ​ទោះជា​មាន​គ្នា​តិច​ក៏​ចុះទៅ​ជួយ​ប្រជាពលរដ្ឋ​ដែរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹង​ដែរ​ថា​កម្លាំង​នគរបាល​ទាំងអស់​ពុំមាន​ម្នា​ក់ណា​បាន​សម្រាក​ទេ​ក្នុ ង​អំឡុង​ថែរក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​បុណ្យចូលឆ្នាំ​នេះ​។​គាត់​ថា​ដើម្បី​ប្រជាជន​ឥឡូវ​ពួកគេ​នៅ​មូលដ្ឋាន​និង​ទៅ​ពី​ខេត្ត​ខ្លះ​បន្តទៅ​ជួយ​ជួសជុល​ឬ​រៀបចំ​កន្លែង​ស្នាក់អាស្រ័យ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​៕

image