ពលករ​ខ្មែរ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ​សម្រុក​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​បន្ទាប់ពី​ចូលឆ្នាំ​រួច​

0

​ខេត្តបន្ទាយមានជ័យ​
​បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៩ ខែមេសា​ឆ្នាំ​២០១៥​នេះ មាន​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់ ក្នុង​មួយថ្ងៃ​បាននាំគ្នា​សម្រុក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​ដើម្បី ទៅ​ស្វែងរក​ការងារ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​តាម​image

ច្រក​ប៉ោយប៉ែត និង​ច្រករបៀង​ជាប់​និង​ព្រំដែន​ខ្មែរ ថៃ ដូច​បាក់​ទំនុបទឹក​ក្រោយពី​ពួកគេ​ត្រូវបាន​អនុញ្ញាត​ពី​ថៅកែ​ថៃ​ឲ្យ​មក​ចូលរួម​ជួបជុំ​បងប្អូន​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំថ្មី​នៅ​ស្រុកកំណើត​។ យ៉ាងណាក៏ដោយ​ពលករ​ខ្មែរ​ទាំងនោះ​ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ច្រករបៀង​ជាប់​ព្រំដែន​ខ្មៃ​រ ថៃ​មេត្តាជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគេ​ផងដែរ​សូមមេត្តា​កុំ​ឲ្យ​យកលុយ​ពី​ពួក​គាក់​ខ្លាំងពេក​ព្រោះ​ពួកគាត់​វិលត្រឡប់​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​នោះ​គ្មាន​លុយ​សំរាប់​បង់​ជូន​អស់លោក​ឡើយ​។ សូម​ជំរាប​ថា​តាម​របាយការណ៍ របស់​ក្រសួង​ការងារ​បានឱ្យដឹងថា​គិត​ត្រឹម​ដើមឆ្នាំ​២០១៥​នេះ កម្ពុ​ជាមាន​ពលករ​ទៅ​បំរើការ​ងារ​នៅ​បរទេស​ជាង​៧២​ម៉ឺន​នាក់ ក្នុងនោះ​មាន​ពលករ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ប្រមាណ ៦៤​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​៕