ខេត្តក្រចេះ៖ រថយន្តកូរ៉េដឹកឈើមួយគ្រឿង បុកម៉ូតូ អ្នកធ្វើដំណើរមួយគ្រឿង រួចក៍ជ្រុលទៅបុករះរថយន្ត Lexus RX-300 ពណ៌ខ្មៅ របស់មេបញ្ជាការរងអាវុហត្ថស្រុកចិត្របូរីម្នាក់ បណ្តាលឲ្យ រងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៩ ខែ មេសា 
ស្ថិតនៅចំណុចលើចំស្ពានតេ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុ ដែលនាំអ្នកបើករថយន្តដឹកឈើ បើកបំបុក រថយន្តរបស់មន្ត្រីអាវុធហត្ថខាងលើនេះ គឺដោយសារតែគេខឹង មន្ត្រីអាវុធហត្ថរូបនេះបានបើករថយន្តទៅពាំងរថយន្តដឹកឈើរបស់គេនិងបន្ទាប់ពីនិយាយគ្នាមិនត្រូវ។
ប្រភពផ្សេងមួយទៀតបាននិយាយថា រថយន្តកូរ៉េមួយគ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុកម៉ូតូរបស់អ្នកធ្វើដំណើរនៅតាមផ្លូវ រួចអ្នកបើករថយន្តបង្កនេះបានព្យាយាមបើករត់គេចមិនទទួលខុសត្រូវ ទើបសមត្ថកិច្ចរួមមន្ត្រីអាវុធហត្ថដែលជាមេបញ្ជាររងអាវុធហត្ថខាងលើ បើករថយន្តរបស់ខ្លួនទៅពាំងពីមុខ ដើម្បីឱ្យរថយន្តនេះឈប់ដើម្បីដោះស្រាយគ្នា តែរថយន្តនេះមិនព្រមឈប់ ថែបទាំងបើកទៅ បុករថយន្តបណ្តាលអោយរងកាខូតខាតយ៉ាងដំណំ រួចក៍ព្យាយាមរត់ដោយលោតចូលទៅក្នុងទឹកនៅក្រោមស្ពាននោះតែម្តង ។

នគរបាលចរាចរណ៍នៃស្នងការនគបាលខេត្តក្រចេះ បានឱ្យដឹងដែរថារថយន្តបង្កពាក់ស្លាកលេខភ្នំពេញ 3A.8211 មានផ្ទុកឈើប្រណិតជាច្រើនសន្លឹក ចំណែករថយន្តLexus RX-300 ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់លោក អ៊ឹម ចិត្រា ជាមេបញ្ចាការរងអាវុធហត្ថស្រុកចិត្របុរី បានរងការខូចខាតស្ទើរទាំងស្រុង ។
ប្រភពបន្តរថា សមត្ថកិច្ចក៍បានចាប់ឃាត់ខ្លួន បុរសជាព្រូរថយន្តកូរ៉េដឹកឈើឈ្មោះ លេន លីណា អាយុ ៣៥ឆ្នាំ រស់នៅភូមិជ័យសែន ឃុំដំបែរ ស្រុកដំបែរខេត្តត្បូងឃ្មុំ ចំណែករថយន្តសមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្ត រីឯឈើប្រគល់ទៅអោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរក្សាទុក ។





































