ទាហាន​ស័ក្ក​4​កន្លះ​ម្នា​ក់ដក​កាំភ្លើង​គំរាម​គេ​ត្រូវ​សម​ត្ត​កិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​

0

​រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងា​ក់​ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​15​និង​00 នាទី​ថ្ងៃទី​5 ខែមេសា ឆ្នាំ​2014 នៅ​ចំណុច​ក្រុមទី​1 ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​យោធា​ស័ក្ក​4​ក​ន្លេះ​ម្នាក់​បាន​ដក​កាំភ្លើង​ភ្ជុង​គំរាម​គេ​។ បើតាម​ការរៀបរាប់​ពី​លោក ម៉ក់ សុភាព ភេទ​ប្រុស អាយុ​44​ឆ្នាំ​ដែលជា​ជនរងគ្រោះ ស្នាក់​នៅផ្ទះ​លេខ​70 ផ្លូវជាតិ​លេខ​5 ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ បានអោយដឹងថា​៖ គាត់​បាន​ខ្ចីលុយ​ពី​ឈ្មោះ ម៉ាត់ សុ​៊​ប​អី​ុ​រ ចំនួន​500​ដុល្លារ កាលពី​ថ្ងៃទី​19 ខែ​កុ​ម្ភះ ឆ្នាំ​2014 ហើយ​និង​សន្យា​សង​វិញ​នៅ​ថ្ងៃទី​19 ខែមេសា ឆ្នាំ​2014 មិនទាន់​និង​ដល់​ថ្ងៃ​កំណត់​

សងលុយ​ផង​ស្រាប់តែ​ឈ្មោះ ម៉ាត់ ស៊ុប អី​ុ​រ ដែលជា​ម្ចាស់​លុយ​បាន​នាំ​បក្សពួក​ចំនួន​3​នាក់​ទៀត​មក​ទារលុយ​គាត់​ក្នុងចំនោម​បក្សពួក​ទាំង​3​នាក់​នោះ​មាន​ម្នាក់​ជា​យោធា​ស័ក្ក​4​កន្លះ​មិនតែប៉ុណ្ណោះ​ព្រមទាំង​បង្ខំ​អោយ​គាត់​ធ្វើ​កិច្ចសន្យា​ថ្មី​ទៀត​ពេលនោះ​គាត់​មិន​ព្រម​ស្រាប់តែ​បក្សពួក​របស់​ម៉ាត់ ស៊ុប អី​ុ​រ​ម្នាក់​ក្នុងចំនោម​បក្សពួក​ម្នាក់​បាន​ស្ទុះ​មក​វៃ​គាត់​បណ្ដាលអោយ​

រងរបួស​ត្រចៀក​ខាងឆ្វេង​ពេលនោះ​ស្រាប់តែ​ទាហាន​ស័ក្ក​4​កន្លះ​នោះបាន​ដក​កាំភ្លើង​ពី​ចង្កេះ​ហើយ​គំរាម​បាញ់​គាត់​គាត់​មានការ​ភិតភ័យ​ក៍បាន​រត់​ចូល​ក្នុងផ្ទះ​ហើយ​ឍ​តូរ​សព្ទ​ប្រាប់​សម​ត្ត​កិច្ច​ចំណែក​ឈ្មោះ ម៉ាត់ ស៊ុប អី​ុ​រ និង​បក្សពួក​ក៍បាន​ឡើង​រថយន្ត​ម៉ាក កាំ​ម៉ា​រី​បា​ឡែ​ន ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-6282 ជីះ​សំដៅ​ចូលទៅ​ទីក្រុង​ភ្នំពេញ​លុះ​មកដល់​មុខ​

អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៍​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់​ជាប់​។ ជនសង្ស័យ​ដែលជា​ទាហាន​ស័ក្ក​4​កន្លះ​ហើយ​ត្រូវ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នោះ​ឈ្មោះ ស្រៀ​ង អ៊ាង លី ភេទ​ប្រុស​ត្រូវបាន​សម​ត្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​អាវុធខ្លី​មួយ​ដើម​ម៉ាក​K54​។ ជនសង្ស័យ​និង​បក្សពួក​ត្រូវបាន​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​កំពុងធ្វើការ​សាកសួរ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​៕​image (1) image (4) image