ម្ចាស់​សណ្ឋាគារ​ស្ទឹងសែន​និង​ម្ចាស់​ភោជនីយដ្ឋាន​កំពង់ធំ​ឆ្លើយ​ដាក់គ្នា​រឿង​បង្ហូរទឹក​អាចម៍​ស្អុយ​ចូលក្នុង​ស្ទឹងសែន

0

​កំពង់ធំ​=​ទឹក​អាចម៍​ស្អុយ​ត្រូវបាន ម្ចាស់​សណ្ឋាគា​ស្ទឹងសែន និង​ម្ចាស់​ភោជនីយ៍ដ្ឋាន​កំពង់ធំ​ឆ្លើយ​ដាក់គ្នា​រឿង បង្ហូរទឹក​ស្អុយ​ចូល​ស្ទឹងសែន ខួបប្រាំងខួបវស្សា តែ​នៅ​រដូវវស្សា​ទឹក​ច្រើន មិនសូវ​បង្ក​ភាព​ក្រ​ខ្វក់​ឬ​ជះខ្លិន​ស្អុយ​ប៉ុន្មាន​ទេ តែ​នៅ​រដូវប្រាំង ទឹក​ស្រក​អស់​ទើប​បង្ករ​អោយ​ជះ​Image4

ខ្លិនឆ្អាប ឆ្អេះ ស៊ុយ ប៉ះពាល​បរិស្ថាន​យ៉ាងខ្លាំង ដែល​ធ្វើអោយ​ប្រជា​ពល​រដ្ន​ប្រតិកម្ម គួបផ្សំ​ជាមួយ​សំរាម​កាក់សំណល់​របស់​ភោជនីយ៍ដ្ឋាន​កំពង់ធំ​ទុក​យូរ​ស្អុយរលួយ ពុំមាន​ការដឹក​ជ​ញ្ចូ​ន​យកចេញ​ឡើយ ធ្វើអោយ​ខ្លិន​ជះ​យ៉ាង​អា​សោជ​។​

Image3
ដោយសារតែ​ខេត្តកំពង់ធំ​ទើបតែ​បានទទួល ផ្ការ​ដួល​៣​ទង ថា​ជាទី​ក្រុង​ស្រស់ប្រិមប្រិយ​ផង​នោះ ទើប​ប្រជា​ពល​រដ្ន​មានប្រតិកម្ម​ថា​មិន​ដូច ការ ស្ងើចសរសើរ​ទាល់តែសោះ សំដី​នេះ​ត្រូវបាន​ប្រជា​ពល​រដ្ន​អ្នករស់នៅ​ក្បែរ​ស្ទឹងសែន និង​ភ្ញៀវ​ទេសចរណ៍ ក៏ដោយ​ជា​ប្រជា​ពល​រដ្ន ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​សំរាក់​បានឃើញ​ភាពជាក់ស្ដែង​ថា​ពិតជា​គ្មាន​អនាម័យ​ដូច្នេះ​មែន​។​

Image2
បើតាម​ការ​អោយដឹងពី​រ​ម្ចាស់​សណ្ឋាគារ ស្ទឹងសែន បាន​ឆ្លើយ​យ៉ាងខ្លី​ថា​មិនមែន លោក​ជា​អ្នក​បង្ហូរ​ទឹកស្អុយ នោះទេ គឺ​ខាង​ភោជនីយ៍ដ្ឋាន កំពង់ធំ​ជា​អ្នក​បង្ហូរ តែ​ខាង​ម្ចាស់​ភោជនីយ៍ដ្ឋាន​កំពង់ធំ​បាន​ឆ្លើយថា​លូរ​នេះ​គឺ​បង្ហូរ​មកពី​សណ្ឋាគារ​ស្ទឹងសែន​គួបផ្សំ​ជាមួយ​សំដី​របស់​ប្រជា​ពល​រដ្ន​ថា ទឹកស្អុយ​នេះ​ពិតជា​បាន​បង្ហូរ​ពី​សណ្ឋាគារ​ស្ទឹងសែន​មែន​។​

Image1
​លោក​ហ៊ុ​ក​រឹន អភិបាលក្រុង​ស្ទឹងសែន បាន​ប្រាប់​អោយដឹងថា​ប្រព័ន្ធ​លូរ​ទឹក​នេះ​មាន​តាំងពី​ជំនាន់​បារាំង​មក​ម្លេះ សំរាប់​រំដោះ​ទឹក ពេល​ភ្លៀង​ខ្លាំង​តែ​ឥឡូវ ត្រូវបាន​មតិ​មហាជន​ថា ម្ចាស់​សណ្ឋាគារ​ស្ទឹងសែន បង្ហូរ​ទឹកស្អុយ ចូល ហើយ​ឆ្លើយ​ដាក់គ្នា​ជាមួយ​ម្ចាស់​ភោជនីយ៍ដ្ឋាន​កំពង់ធំ តែ​ភាពជាក់ស្ដែង​យ៉ាងណា​នោះ​គឺ​លោក​នឹង​ប​ញ្ចូ​ន​កំលាំង មក​ពិនិត្យមើល​ជាបន្ទាន់​។​

CAM02014
​លោក​សេង​អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ប្រាប់​អោយដឹងថា លូរ​បង្ហូរទឹក​នេះ​មាន​ជា​យូរយារ​ណាស់​មកហើយ​តែ​ត្រង់​ថា​អ្នកណា​ជា​អ្នក​បង្ហូរ​ទឹកស្អុយ​ចូលក្នុង​លូរ​នេះ​គឺ​លោក​ពុំ​បានដឹង​ច្បាស់​ទេ ទាល់តែ​ទៅពិនិត្យ​ជា​ស្ដែង ។​

CAM02019
​រី លោក តុ​ប កក្ត​ដា ប្រធាន​បរិស្ថាន ខេត្តកំពង់ធំ ពុំបាន​ឆ្លើយតប​ឬ បំភ្លឺ​ជុំវិញ​បញ្ហា​ផលប៉ះពាល បរិស្ថាន​នេះ​ទេ ដោយ​ពុំ​ដឹងថា​គាត់​រវល់​ក្នុង​កិច្ចការងារ​របស់គាត់​ឬ ក៏​កិ​ច​វែ​ស ពុំ​ចង់​ឆ្លើយបំភ្លឺ ជុំវិញ​ការ​ប្រតិកម្ម​របស់​ប្រជា​ពល​រដ្ន នោះ​ឬ​យា់ង​ណា បានជា​ពុំ​លើក​ទូ​ស័ព្ទ ៕
ប៊ុន រិទ្ធី

CAM02015