កណ្តាល ៖ កាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ស្ត្រីជាយុវសិស្សដ៏ស្រស់ស្អាតម្នាក់ បានលង់ស្នេហ៍ អ្នករត់ម៉ូតូសណ្តោងរ៉ឺម៉ក តាមទូរស័ព្ទដោយសារច្រឡំលេខ រហូតជ្រុលខ្លួនជ្រុលប្រាណ រួមភេទជាមួយគ្នា នៅក្នុងបន្ទប់ផ្ទះសំណាក់ ជាបន្តបន្ទាប់ បានចំនួន ៧លើក ត្រូវក្រុមគ្រួសារខាងស្រី ប្តឹងសមត្ថកិច្ចនគរបាល ឲ្យចាប់ខ្លួនជនសង្ស័យ។
ជនសង្ស័យមានឈ្មោះ សូ ទីសូអ៊ី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាអ្នករត់ ម៉ូតូសណ្តោងរ៉ឺម៉ក មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះ មានឈ្មោះ ប.វ.ច.ន អាយុ ១៣ឆ្នាំ ជាសិស្ស មានទីលំនៅ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ហើយពូកគេបានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ តាំងពីដើមខែមីនា ឆ្នាំ២០១៤ មកម្ល៉េះ ដោយបានទំនាក់ទំនង ជួបមុខគ្នាទៅវិញទៅមក រហូតក្លាយទៅជាស្នេហា ដ៏ផ្អែមល្ហែមណាត់ជួបគ្នា នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ២២២ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ រួមរ័កបានចំនួន ២លើក ។
នេះជាភ្លើងស្នេហ៍ដុតរោលលើពួកគេហ៊ានជួបគ្នានៅក្នុងផ្ទះសំណាក់ ហើយបានរួមរ័កជាមួយគ្នា ជាបន្តបន្ទាប់បានចំនួន ៣លើកទៀត រហូតមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ពួកគេបានដេកជាមួយគ្នា ពេញមួយយប់នៅផ្ទះសំណាក់ បានសម្រេចបំណងចំនួន ២លើក ។
លុះដល់វេលាថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ ជនសង្ស័យក៍បាន ជូនក្មេងស្រីរងគ្រោះទៅផ្ទះវិញ ក៏ត្រូវបានឪពុកម្តាយក្មេងស្រី ប្តឹងសមត្ថកិច្ចនគរបាល ឲ្យចាប់ឃាត់ខ្លួនតែម្តង។ ខាងលើនេះបើទោះបីជា ជនសង្ស័យ និងជនរងគ្រោះត្រូវរ៉ូវគ្នា យ៉ាងណាក្តី ក៏សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យកសាងសំណុំរឿង ចាត់ការតាមច្បាប់ ព្រោះក្មេងស្រីរងគ្រោះនៅមិនទាន់គ្រប់អាយុ៕