ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់រយ​កន្លែង​នៅ​ស្រុក​លើកដែក​មន្ត្រី​ជំនាញ​ជលផល​មិន​បង្ក្រាប​ ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ

0

(​ខេត្តកណ្តាល​)៖ ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់រយ​កន្លែង​នៅ​ស្រុក​លើកដែក ខេត្តកណ្តាល​កើតមាន​យ៉ាង​ពេញ ទំហឹង​យូរ​ឆ្នាំ​មកហើយ ដោយឡែក​មន្ត្រី​ជំនាញ​សង្កាត់​ជលផល​លើកដែក​ខិតខំ​បិតបាំង​ធ្វើ​មិនដឹងមិនលឺ ដើម្បី​ប្រមូល​លុយ​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ទាំងនេះ​ជា​យូរ​ឆ្នាំ​មកហើយ20150314_131503  បច្ចុប្បន្ន​បទល្មើស​នេសាទ​នៅក្នុង​អាណា ចក្រ​ស្រុក​លើកដែក​កើតមាន​យ៉ាង​អ​ណា​អធិបតេយ្យ មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​អាំង​វែ​ទ័​រ​ប្រើ​អាគុយ​ឆក់​ត្រី មង​គ្រប​បី​ជាន់ យ៉ាង​តាវ​ប្រើ​ដុម​ត្រជាក់ កំពង់​ធ្វើ​សកម្មភាព​យ៉ាង​គ​ក្រើ​ក​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ខ្លាច ញញើត​សមត្ថកិច្ច​ជំនាញ​សូម្បីតែ​ប​ន្តិ​។ ទាំងនេះ​សរ​បញ្ជាក់​អោយឃើញថា ពិតជា​មានការ​បើកភ្លើង​ខៀវ​យ៉ាង ពិតប្រាកដ​ពី​សំណាក់​មន្ត្រី​ជំនាញ​សង្កាត់​ជលផល​លើកដែក បានជា​បទល្មើស​ដែល​កំពង់​ធ្វើ​សកម្មភាព ប្រ​ព្រិ​ត្ត​ទៅបាន​យ៉ាង​រលូន​បែបនេះ ។​
​ជាការ​ពិតណាស់ ប្រសិនបើ​មិនមាន​ការយល់​ចិត្ត​ប្រទាក់ក្រឡា​និង​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ជលផល សង្កាត់​លើកដែក ពលរដ្ឋ​ទាំងនោះ​មិនអាច​មានលទ្ធភាព​ប្រព្រឹត្ត​បទល្មើស​បាន​យ៉ាង​ស្រួល​បែបនេះ​ឡើយ ។ ភាព​ធូរ​លុង​គ្មាន​ឆ​ន្ទះ​ក្នុងការ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ​ជលផល​នាពេល​សព្វថ្ងៃនេះ ធ្វើអោយ​ប្រជាពលរដ្ឋ គ្មាន​ជំនឿ​អស់សង្ឃឹម​ទៅលើ​មន្ត្រី​ជំនាញ​ដែលមាន​តួនាទី​ទប់ស្កាត់​បទល្មើស​ការពា​រ​មច្ឆា​ជាតិ បែ​ជា​ត្រូវដង​ត្រូវផ្លែ​ជាមួយ​អ្នកប្រព្រឹត្ត​បទល្មើស​ទៅវិញ ។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា បទល្មើស​នៅ​ស្រុក លើកដែក​កំពង់​ដំណើរការបាន​យ៉ាង​រលូន​នាពេល​សព្វថ្ងៃនេះ មន្ត្រី​ជំនាញ​ក្តាប់​យ៉ាង​ណែន​នៅក្នុង​ដៃ ជាពិសេស​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ពេល​ចាប់​ត្រី​លក់​ក៏​ជំរាប​លោកនាយ​សង្កាត់​ជលផល ពេល​ទិញ​កូន​ត្រី​ឆ្តោ​មក ចិញ្ចឹម​ក៏ត្រូវ​ជំរាប​លោកនាយ​សង្កាត់​ដែរ ។ បើ​មិន​ដូច្នេះ​ទេ មិនអាច​ចិញ្ចឹម​ត្រី​ឆ្តោ​បាន​យ៉ាង​ស្រួល​បែបនេះ​បាន ឡើយ គឺ​លោកនាយ​សង្កាត់​មានការ​បង្ក្រាប​ភ្លាមៗ​ចំពោះ​អ្នក​ចិញ្ចឹម ចិញ្ចឹម​មិន​ជំរាប និង​មិនបាន​បង់លុយ​ជូន គាត់ ។​20150314_131503
​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើនេះ​ផងដែរ កម្ពុ​ជាថ្មី​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោកនាយ សង្កាត់​ជលផល​លើកដែក​តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទំនាក់ទំនង​បាន ចំណែក​លោក កែវ សា​វី នាយផ្នែក រដ្ឋបាល​ជលផល​រកា​កោង​បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹង​ផងដែរ​ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ស្រុក​លើកដែក លោក​ទទួលស្គាល់ថា​ពិត​ជាមាន​ច្រើន​មែន ហើយ​ត​ត្រី​ឆ្តោ​ដែល​នាំ​ចេញទៅ​លក់ មន្ត្រី​ជំនាញ​ធ្វើការ​ផាក ពិន័យ​ចេញ​លិខិត​អនុញ្ញាតិ​អោយ​នាំចេញ នៅ​ទូទាំង​ខេត្តកណ្តាល​។ ហើយ​មន្ត្រី​ជំនាញ​នឹងធ្វើ​ការទប់ស្កាត់ កូន​ត្រី​ឆ្តោ​ទាំង​តូច​ទាំង​ធំ​តែ​យើង​មិន​បំផ្លាញ​ពួកគាត់​ដែល​ចិញ្ចឹម​ត្រី​ឆ្តោ​នោះទេ ។ ជាពិសេស​មន្ត្រី​ជំនាញ អនុវត្ត​នឹងធ្វើ​ការពិន័យ​ជាមួយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​ឆ្តោ បើ​គ្មាន​លិខិត​ទេ គឺ​មិនអាច​ដឹកជញ្ជូន បានឡើយ ។