ស្ទឹងត្រែង៖មន្ទីរហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញលទ្ធកម្មសាធារណៈដល់ក្រុមមន្ត្រីលទ្ធកម្មនៃមន្ទីរជំនាញនៅក្នុងខេត្តដើម្បីទទួលបានចំណេះដឹងយកទៅអនុវត្តកិច្ចការរៀបចំផែនការតាមបទបញ្ញាតិ្តរួមនៃលទ្ធកម្មឲ្យមានតម្លាភាពនិងប្រសិទ្ធភាព
និងចៀសវាងបានពីការប្រព្រឹត្តអំពើពុករលួយ។
ក្នុងវគ្គបណ្តុះបណ្តាលនៅថ្ងៃទី២០ មេសាឆ្នាំ២០១៥នេះលោកខេងទិតសីហាប្រធានមន្ទីរហិរញ្ញវត្ថុខេត្តមានប្រសាសន៏ថា៖ក្រុមការងារលទ្ធកម្មត្រូវយកចំណេះដឹង ទទួលបានពីវគ្គនេះ ទៅបំរើឲ្យការរៀបចំផែនការឲ្យស្របទៅតាមកម្មវិធី កំណែទម្រង់ស៊ីជម្រៅក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ទៅលើទស្សនៈវិស័យវែងឆ្ងាយដើម្បីធ្វើឲ្យចរន្តការងារមានភាពរឹងមាំ។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ការកែទម្រង់នេះជាយន្តការថ្មីមួយធ្វើឲ្យធានាបាននូវការផ្តល់សេវាសាធារណៈឲ្យមានការឆ្លើយតបនិងមានប្រសិទ្ធភាពសក្តិសមទៅតាមប្រពន្ធ័សមិត្តិកម្មធ្វើឲ្យមន្ទីរអង្គភាពរីចចំរើន ហើយមានផលប្រយោជន៏បំរើដល់ប្រជាពលរដ្ឋដល់ឥឡូវប្រពន្ធ័យើងគេទៅជាផ្នែកលើសមិត្តិកម្មនៃវិមជ្ឈការហ្នឹងឲ្យយើងកសាងពីសកម្មភាពចេញពីសកម្មភាពទៅចង្កោមសកម្មភាពចេញពីចង្កោមសកម្មភាពទៅអនុកម្មវិធីចេញពីអនុកម្មវិធីបានទៅកម្មវិធីចេញពីកម្មវិធីបានមានប្រមាណកម្មវិធីបានឈានទៅដល់សំរេចគោលបំណងគោលនយោបាយរបស់ក្រសួងហើយថ្នាក់មន្ទីរជំនាញរបស់យើងដែលអនុវត្តថវិការកម្មវិធីនេះគឺយើងអនុវត្តត្រឹមតែអនុកម្មវិធីទេ។
លោកឈាងឡាក់អភិបាលរងខេត្តមានប្រសាសន៏គាំទ្រលើកម្មវិធីកំណែទំរង់នេះពីព្រោះ វាជាច្បាប់ថវិកាហើយការកំនែទំរង់ហិញ្ញវត្ថុសាធារណៈគឺជាស្នូលនៃយុទ្ធសាសន៏ចតុកោណតំណាក់កាលទី៣និងជាកម្លាំងចលករមួយដ៏សំខាន់ដែលជំរុញឲ្យមានកំណើនការងារ។
លោកអភិបាលរងខេត្តមានប្រសាសន៏បន្ថែមថាៈដើម្បីឲ្យគោលដៅទាំងអស់នេះសំរេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមន្ត្រីក្រុមលទ្ធកម្មដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវយកចិត្តទុកដាក់សិក្សាយកចំណេះដឹងនេះ ឲ្យបានហើយយកទៅបន្តជួយបណ្តុះបណ្តាល បន្ថែមដល់មន្ត្រីពាក់ពន្ធ៏ផ្សេងៗទៀតឲ្យចេះកិច្ចការងារនេះបានស្របគ្នា។
សូមបញ្ជាក់ថាៈវគ្គបណ្តុះបណ្តាលស្តីពីជំនាញលទ្ធកម្មសាធារណៈនេះមន្ទីរហិរញ្ញវត្ថុបើកបណ្តុះបណ្តាលរយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី២០មេសាដល់ថ្ថៃទី០៨ខែឧសភាឆ្នាំ២០១៥ដែលមានថ្នាក់ដឹកនាំនិងមន្ត្រីពាក់ពន្ធ័មកពីបណ្តាមន្ទីរអង្គភាពចំនួនជាង៥០នាក់ចូលសិក្សារៀនសូត្រដើម្បីក្លាយជាជនបង្គោលសំរាប់ចំរើការងាររៀបចំលទ្ធកម្មឲ្យបានឆ្លើយតបមានប្រសិទ្ធភាពនិងសមធម៌នៅកម្ពុជា៕



































