សៀមរាប ៖ ក្នុងកិច្ចចុះប្រិត្តិការណ៍ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនយុវសិស្សម្នាក់ដែលមានឈ្មោះ សុគន្ធ រ័ត្ននះ ហៅ ក្នឿ អាយុ ១៤ ឆ្នាំ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ស្ថិតនៅលើដងផ្លូវក្នុងភូមិត្រពាំងសេះ
សង្កាត់គោកចក ក្រុងសៀមរាប ។ ទើបដល់រសៀលថ្ងៃទី ២០ ខែ មេសា នេះ សមត្ថកិច្ច បានបង្ហាញមុខ យុវសិស្សដែលបានប្រព្រឹត្តក្នុងករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដល់ក្រុមអ្នកយកព័ត៍មាន ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាកម្លាំងនគរបាលជំនាញរបស់លោកបន្ទាប់ពីបានទទួលយកយុវសិស្សដែលជាជនសង្ស័យខាងលើពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកក្រុងសៀមរាប ក្នុងថ្ងៃកើតហេតុខាងលើរួចមក ។ ទើបជាក់ស្តែងយុវជនដែលជាជនសង្ស័យម្នាក់នេះបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថារូបគេពិតជាបានប្រព្រឹត្តនូវករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដដែក ។
ដោយលោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យហើយនោះសមត្ថកិច្ចយើងបានធ្វើការកដហូតបាននូវវត្ថុតាងដែលជាប់និងខ្លួនយុវសិស្សម្នាក់នេះបាននូវថ្នាំញៀនប្រភេទម៉ាទឹកកក ១ កញ្ចប់តូច និង សម្ភារះជាបំពង់បឹតកាត់មុខស្រួច១កំណាត់ ។ បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕



































