ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់កណ្ដាលវត្តបាកានដោយរាងកាយបែកឈាមយ៉ាងរន្ធត់ទាំងខ្លួនដឹងអ្វីទាល់តែសោះ ខណះដែលកំពង់ដើរលេងជាមួយអ្នកដ៍ទៃទៀតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលវត្តនេះមិនទាន់ឆ្លង់ ក៍មានក្មេងទំនើងពីក្រុមបានឈ្លោះគ្នាក្នុងពិធីរាំ
ធុងបាស់ក្នុងវត្តក៍នាំគ្នាយកវត្ថុរឹងគប់គ្នា ដោយភាគីម្ខាងទៀតនាំគ្នារត់ឡើងជិះរថយន្តបម្រុងចេញពីកន្លែងជម្លោះនោះ ក៍ត្រូវក្មេងទំនើងមួយក្រុមនៃគូជម្លោះនោះ នាំគ្នាព័ទ្ធស្ទាក់ចាប់ទាញចង្កូតរថយន្តរារាំងមិនឲ្យទៅ ក៍រថយន្តនោះវេចង្កូតពេញវត្ត ហើយទៅបុកបុរសនោះពេញពីមុខមួយទំហឹងបណ្ដាលឲ្យបែកឈាមចេញពីរាង្គកាយស្លាប់យ៉ាងរន្ធត់តែម្ដង។ ហែតុការណ៍ខាងនេះបានកើតឡើងកាលពីម៉ោង ៤និង៥នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ក្នុងវត្តស្េុកបាកាន ភួមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។
សាក្សីបានឃើញហែតុការណ៍នេះបាននិយាយថាមុនពេលកើតហែតុ គឺមានពិធីចាក់រាំធុងបាស់នៅក្នុងវត្តបាកានព្រោះវត្តនេះមិនទាន់ឆ្លងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ហើយក៍មនក្រុមក្មេងពាលជាច្រើនប្រចាំវត្តនោះរាំកំសាន្ត តែត្រូវក្រុមក្មេងពាលម្ខាងទៀតជិះរថយន្តបង្ករខាង មកពីខាងស្រុកមោងឫស្សី នាំគ្នាជិះមកកំសាន្តក្នុងវត្តនេះដែរ ក៍ចុះរាំបាមមួយសន្ទុះក៍ប៉ះចំក្រុមក្មេងពាលប្រចាំវត្តនេះដែរ កើតរឿងវៃគ្នា ដោយម្ខាងៗ យកវត្ថុរឹងគប់គ្នា រូចភាគគីខាងស្រុកមោងឫស្សីក៍នាំគេចហើយឡើងជិះរងយន្តបើកបម្រុងទៅវិញ ក៍ត្រូវពួកគេរារាំង វេចង្កូតពីវត្តបង្ករបុខមនុស្សស្លាប់តែម្ដង៕
នគរបាលចរាចរណ៍ស្រុកបាកានបានឲ្យដឹងថារថយន្តបង្ករនោះជាប្រភេទមា៉កហិនដាយពណ៍សពាក់ស្លាកលេខពោធិ៍សាត់ 3A 03-54 បើកបរដោយឈ្មោះ បូ យ៉េងយីម អាយុ២៦ឆ្នាំភេទប្រុស មានទីលំនៅភួមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ឯជនរងគ្រោះឈ្មោះ មុល ចាវថេត អាយុ២១ឆ្នាំ ភេទប្រុស រស់នៅភួមិឃុំកើតហែតខាងលើ។
នគរបាលចរាចរណ៍ស្រុកបាកានបានបន្តឲ្យដឹងទៀតថា ក្រោយកើតហែតុភ្លាមៗនេះកំលាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហែតុភ្លាមៗ ដោយចាប់បានរថយន្ត និង អ្នកបង្ករខាងលើហើយ បន្ទាប់ពីវាស់វែងកន្លែងកើតហែតុរូចរាល់នគរបាលចរាចរណ៍បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ឯវត្ថុតាងនិងជនបង្ករយកទៅកាន់ស្នងកាខេត្តរងចាំដោះស្រាយជាក្រោយ ដោយឡែកករណីដែលពាព័ន្ធនេះនគរបាលកំពងស្រាវជ្រាវបន្ត។ លាន គ្រន




































