បទល្មើស​នេសាទ​ពេញ​ផ្ទៃ​ទឹក នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល សង្កាត់​កំពង់ស្វាយ​គ្មាន​អើពើ​

0

​កំពង់ធំៈ បទល្មើស​រុញ​ស៊ី​ប ដាក់​សម្រាស់ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ជាច្រើន​ប្រភេទ ដាក់​ធ្វើ​សកម្មភាព​ពេញ ត្រៀបត្រា​ពេញ​ផ្ទៃ​ទឹក ស្ថិតនៅ​ចំនុច បឹង​ប្រទះ​ជៀល ភូមិ​ស្តែង​ខ្ពស់ ឃុំ​សាន​គរ​ខ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​បទល្មើស​ទាំងនេះ ពុំ​ត្រូវបាន​យកចិត្តទុកដាក់ ពី​សំណាក់ លោកនាយ​សង្កាត់​ថ្មី ដែល​ទើបតែ​មកកាន់​តំណែង​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យថា ប្រហែលជា​លោក នាយ​សង្កាត់​មក​ប្រមូល​លាភស្ការៈ​ដោយ​មិន​ខ្វល់ ពី​ការទប់ស្កាត់​ឬ​បង្ក្រាប​បទល្មើស​នេ​សា​ខុសច្បាប់​នោះទេ​។​5
​ពាក់​ព័​ន្ឋ​ទៅនឹង​បទល្មើស​នេសាទ ដែល​បានធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ នៅ​ចំនុច​បឹង​ប្រទះ​ជៀល​នេះ កន្លងមក សមត្ថកិច្ច​ជលផល ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ សហគមន៍​នេសាទ​និង​មេភូមិ មេឃុំ បាន​ចុះទៅ​បង្ក្រាប នឹងធ្វើ ការបង្ក្រាប និង​ដុត ព្រមទាំង​ឲ្យ​ប្រជា​នេសាទ ផ្តិតមេដៃ បញ្ឈប់​ការនេសាទ​ខុសច្បាប់ រួច​ម្តងមកហើយ តែ​ពិធី​នេះ​ត្រូវបាន​គេ​រិះគន់ថា វា​គ្រាន់តែ​ជា​ពិធី​ល្អមើល ដើម្បី​បោក​ថ្នាក់ដឹកនាំ​តែប៉ុណ្ណោះ តែ​សភាព​ជាក់ស្តែង បទល្មើស​មានការ​កើន ឡើង​ទ្វេដង ដោយ​ពុំមាន​ចំនុច​ណាមួយ​បញ្ជាក់​ឲ្យ​ឃើញ​មានការ​ថយចុះ​នោះទេ​។7
​ប្រជា​នេសាទ​ដែល​រស់នៅ​ទៅនោះ បាននាំគ្នា​រអ៊ូរទាំ​ង​ថា ការនេសាទ​នេះ​គឺ​សុទ្ធតែ​ពពួក​ឈ្មួញ ដែលមាន​លុយ​ច្រើន សម្រាប់​ការបិទ​មាត់ មាត់​ច្រមុះ​លោក សៅ វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ និង​អាជ្ញាធរ​ស្រុក កំពង់ស្វាយ ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​អ​សកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ មិនតែប៉ុណ្ណោះ​សកម្មភាព​រុញ​ស៊ី​ប នៅពេល​យប់ និង​សកម្មភាព​ឆក់ ដូច​គោ​ហ្វូង ព្រមទាំង​បានធ្វើ​ឲ្យ​ដាច់​មង ដែលជា​ឧបករណ៍​នេសាទ​របស់​ពួកគាត់​ដាច់​រាយប៉ាយ តែ​ពុំ​ត្រូវបាន​ទទួលខុសត្រូវ​ពី​សំណាក់​ម្ចាស់​អជីវ​កម្ម​រុញ​ស៊ី​ប​នោះទេ​។​8
​លោក សៅ វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ ដែល​ទើបតែ​មកកាន់​តំណែង​ថ្មី ត្រូវបាន​មហាជន​រិះគន់ថា កណ្តុរ​ធ្លាក់ចូល​ស្រូវ​ជង្រុក មិន​អ្វី​នឹង​ការបង្ក្រាប ខ្វល់​អ្វី​នឹង​ការចុះផ្សាយ​របស់​អ្នក​សារពត៌មាន ដល់​មេ​រករឿង ខ្លាំង​ធ្វើជា​ហ្គេម​លុយ​មួយ កញ្ចប់​ជូន​ថ្នាក់ដឹកនាំ​ទៅ ដោយ​ប្រើប្រាស់​រូបភាព​យកលុយ ពី​ប្រជា​នេសាទ​តាម​ចំនួន​កញ្ចប់ និង​ធ្វើជា​លិខិត​ផាកពិន័យ​មួយច្បាប់​ជូន​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ទៅរួច​ខ្លួន​ទៅ ចំណែក ប្រជា​នេសាទ​ដែល​ត្រូវបាន​រៃអង្គាស​លុយ​នោះ ខំប្រឹង​នេសាទ​ជំនួស​លុយ​ដែល​បាន​បង់​ទៅ​វា​ចប់​រឿង​ហើយ​។​3
​ចំណែក​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ត្រូវបាន​ឆ្លើយ​ប្រាប់​អ្នក​ពត៌មាន​យើង​ថា ករណី​ការ​រុយ​ញ​ស៊ី​ប នឹងដាក់​សម្រាស់​នេះ ចាំ​លោក​ចាត់ការ (​មួយ​ម៉ាត់​យ៉ាងខ្លី ) ចំណែក​លោក សៅ វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់
​កំពង់ស្វាយ ពុំ​អាចធ្វើ​ការបំភ្លឺ​ជុំវិញ​ករណី បទល្មើស​នេសាទ នៅ​បឹង​ប្រទះ​ជៀល ព្រោះ​លោក មិន​ទំលាប់​ឆ្លើយតប និង អ្នក​សារពត៌មាន​នោះទេ ជាពិសេស​ក្នុង​ក្រសែភ្នែក​លោក សៅ វណ្ណ​សេរី​វុ​ទ្ធ បានចាត់ទុក​អ្នក​សារពត៌មាន ដូច​សំរាម ។​24 1
​ដោយ ប៊ុន រដ្ឋា