បុរស់ម្នាក់បានរងរបួសបាក់ដៃខាងឆ្វេង នឹងយុវជនម្នាក់រងរបួសស្រាល ដោយសាតែរថយន្ដកាមរីមួយគ្រឿង បើកបត់មិនប្រយ័ត្នបុកពេញទំហឹង ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះភ្លាមៗ នៅមុន្ទីរពេទ្យ កាលពីវេលាម៉ោង៩ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ តាម
បណ្ដោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវម៉ៅស៊ីទង់ ត្រង់ចំនុចស្តុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅនឹងកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញមាន បុរស់ម្នាក់ នឹងយុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-2012 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ពេលមកដល់ចំនុចកើតហេតុ ស្របពេលមានរថយន្ដ១គ្រឿង ម៉ាកបា
ឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-6913 ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្របទិសគ្នាបានបត់ស្ដាំដោយមិនបានបើកភ្លើងស៊ីញ៉ូ ក៏បុកម៉ូតូពេញទំហឹងបណ្ដាល អោយដួលរងរបួសអ្នកបើកម៉ូតូបាក់ដៃខាងឆ្វេញ នឹងអ្នកជិះពីក្រោយរងរបួសស្រាល ។
ក្រោយកើតហេតុ កំលាំងសម្ថតិកិច្ចមូលដ្ធាន បានចុះដល់កន្លែងកើតហេតុ នឹងធ្វើការសម្របសម្រួល ដោយ អោយភាគីខាងរថយន្ដ សងថ្លៃការខូចខាត នឹងព្យាបាលជំងឺអោយទៅខាងភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្ដង ៕



































