ស្ទឹងត្រែង៖ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន២ក្នុងខេត្តស្ទឹងត្រែងត្រូវបានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោង១៧ល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៥ បណ្តាលអោយផ្ទះចំនួនជាង៤០សិបខ្នងខ្លះដួលរាបដល់ដី ខ្លះទៀតប៉ើងដំបូល និងខ្លះរបើកក្តាដួលទ្រេតផងដែរ។
ប្រភពពីសមត្ថកិច្ចបានអោយដឹថាផ្ទះដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់នោះ មាននៅក្នុង ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ចំនួន២០ខ្នង និងចំណុចចែងម៉ែង ស្ថិតភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ចំនួន២៤ខ្នង។
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់បានអោយដឹងថានៅល្ងាចថ្ងៃ២១មេសាម្សិលមិញនេះ មេឃបានរកភ្លៀង ហើយមានខ្យល់បោកបក់យ៉ាងខ្លាំ ធ្វើអោយផ្ទះប្រជាពរដ្ឋនៅក្នុងភូមិរបស់គាត់មួយចំនួនបានដួលរាបដល់ដី និងមួយចំនួនទៀត ប៉ើងស័ង្កសី និងខ្លះទៀតរបើកជញ្ជាំង ទ្រេតក៏មាន។
លោកថាយ ស៊ុនអ៊ី មេប៉ុស្តិ៍ស្តីទីឃុំស្រែគរក៏បានអោយដឹងដែរថាផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន បានជួបគ្រោះមហន្តរា ក្នុងនោះនៅភូមិស្រែគរពីចំនួន១៧ខ្នង ភូមិស្រែគរមួយចំនួន៣ខ្នង គ្រោះមងន្តរាយនេះបានធ្វើអោយរងការខូចខាតផ្ទះបែងដើមឈើរលំលើ របើកជញ្ជាំងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនផងដែរ។
ដោយឡែកលោកថោង ស្រានអភិបាលស្រុកថាឡាបរិវ៉ាត់ដែលបានចុះទៅពិនិតនិងសួរសុខទុកប្រជាពលរដ្ឋដែរបានជួបគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់នោះលោកក៏បានអោយដឹងដែរថា នៅក្នុងស្រុករបស់លោកក៏បានជួបគ្រោះមហត្តរាយនេះដែរ ធ្វើអោយផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិអន្លងក្រមួន៥ខ្នងដួលរាបដល់ដីខូចខាតទាំងស្រុង និងមួយចំនួនទៀតរងការខូចមធ្យម តែមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
លោកអភិបាលស្រុកបានបន្តអោយដឹងទៀតថាប្រជាពលរដ្ឋដែលបានជួបគ្រោះមហន្តរាដោយសាខ្យល់ព្យុះ លោកនិងរៀបចំរបាយការជួនទៅឯកឧត្តមអភិបាលខេត្ត ដើម្បីយកអំណោយសាខាកាកបាទក្រហមខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួកទុកលំបាកពេលមានគ្រោះអាសន្ន៕



































