កំពង់ឆ្នាំង៖ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយ ខណៈដែលរថយន្តសាំយ៉ុងបើកជែងវ៉ារថយន្តមួយគ្រឿងទៅបុក និងរថយន្ត កូរ៉េមួយគ្រឿងទៀតក្នុងដំណើរច្រាស់ទិសគ្នាក្រឡាប់ធ្លាក់ស្រែ ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុច ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៌។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បាននិយាយអោយដឹងថាៈ រថយន្តបង្កហេតុម៉ាកសាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ2A .8429 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ចំណែកភាគីម្ខាងទៀត ជា រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ ពណ៏ខៀវពាក់ស្លាកលេខ បន្ទាយមានជ័យ 2A. 2300 បើកបរដោយបុរស មិនស្គាល់ឈ្មោះដូចគ្នា ។
ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុ រថយន្តសាំយ៉ុង ដែលជារថយន្តដឹកអ្នកដំណើរ បានធ្វើដំណើរពីខេត្តបាត់ដំបងទៅភ្នំពេញ ក្នុងដំណើរពីជើងទៅត្បូង លុះពេលមកដល់ ចំណុចកើតហេតុបានបើកជែងវ៉ារថយន្តមួយគ្រឿងទៀតក្នុងដំណើរស្របទិសគ្នា ស្រាប់តែទៅបុកជា មួយរថយន្តកូរ៉េ ដែលបើកមកពីខាងមុខ យ៉ាងពេញទំហឹងតែម្តង បណ្តាលអោយរថយន្តទាំងពីរគ្រឿង ក្រឡាប់ធ្លាក់ចេញពីថ្នល់ជាតិមកក្រោមថ្នល់ ។ ក្នុងហេតុការណ៏នោះ បណ្តាល អោយបុរសជាអ្នកបើកបររថយន្តទាំងសង ខាងបានរងរបួសធ្ងន់ធ្ងរ និងស្ត្រី២នាក់ទៅទៀតដែលជិៈលើរថយន្តសាំយ៉ុង បានរង របួសស្រាល ។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ បានបន្តថាៈ ដោយសារតែអ្នកបើកបររថយន្តបានរង របួស ធ្ងន់និង ប្រញាប់ដឹកទៅ សង្គ្រោះ នៅមន្ទីរ ពេទ្យក្រុងភ្នំពេញផងនោះទើបមិនទាន់ស្គាល់អត្តសញ្ញាណ ។ ចំពោះមូលហេតុគ្រោះខាងលើសមត្ថកិច្ចបាន សន្និដ្ឋាន ថា គឺ “ជែងក្នុងស្ថានភាពគ្រោះថ្នាក់” ។ចំណែករថ យន្តទាំងពីរគ្រឿងត្រូវបានស្ទូចយកមករក្សាទុកនៅ ការិយាល័យចរាចរណ៏ផ្លូវគោករបស់ស្នងការដ្ឋាន នគរ បាលខេត្តដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕




































